ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ចិន​ព្រមាន​ថា៖ «មេរោគ​ផ្លូវដង្ហើម​ថ្មី​នេះ​នឹង​រីក​រាលដាល​កាន់តែ​ខ្លាំង​»​

4 ឆ្នាំ មុន

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃ​ពុធ​ទី​២២ ខែមករា លោក លី ប៊ី​ន (Li Bin) អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន បាន​ថ្លែង​ថា…

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីថ្ងៃ​ពុធ​ទី​២២ ខែមករា លោក លី ប៊ី​ន (Li Bin) អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុខាភិបាល​ចិន បាន​ថ្លែង​ថា «​បើ​ទោះបីជា​ការ​ចម្លង​នៃ​វីរុស ផ្លូវដង្ហើម​ថ្មី​នេះ មិន​ទាន់​ត្រូវ​បាន​កំណត់​ឱ្យ​ច្បាស់ក៏​ដោយ តែ​វា​មាន​លទ្ធភាព​ដែល​គួរ​ឱ្យ​ព្រួយ​បារ​ម្ភ​ថា វីរុស​នេះ​អាច​នឹង​វិវត្តន៍​ផ្លាស់​ប្ដូរ​ទម្រង់ និង​ការ​រីក​រាលដាល​កាន់តែ​ខ្លាំង​នៅ​ពេល​អនាគត​» ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ចិន​បាន​ប្រកាស​ពី​វិធាន​ការ​បន្ថែម ដើម្បី​ព្យាយាម​គ្រប់គ្រង​ការ​បន្ត​រីក​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​នេះ ស្រប​ពេល​ដែលប្រជាជន​ចិន​រាប់រយ​លាន​នាក់ ត្រូវធ្វើ​ដំណើរ​ទៅមក​ក្នុង​ប្រទេស នា​កំឡុង​បុណ្យចូលឆ្នាំ​ចិន​នា​ស​ប្តា​ហ៍​នេះ​។ ដោយឡែក ក្រៅពី​ប្រទេស​ចិន នៅ​ប្រទេស​ថៃ ជប៉ុន កូរ៉េ​ខាងត្បូង កោះ​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក ក៏​បាន​រក​ឃើញ​ករណី​អ្នក​ផ្ទុក​វីរុស​នេះ​ដែរ ដែល​ករណី​ទាំងនោះ​គឺ​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ពី​ក្រុង​វូ​ហាន របស់​ចិន ។ បន្ថែម​ពី​នេះ អង្គការ​សុខភាព​ពិភពលោក​(WHO) ក៏​បាន​ប្រកាស​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ផង​ដែរ ដើម្បី​ពិភា​ក្សា​អំពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស​ផ្លូវដង្ហើម​នៅ​ប្រទេស​ចិន ។

កាលពី​ថ្ងៃ​អង្គារ​ទី​២១ ខែមករា​កន្លង​ទៅ អាជ្ញាធរ​សុខាភិបាល​ចិន បាន​ទទួលស្គាល់​ថា វីរុស​ផ្លូវដង្ហើម​ថ្មី​គឺ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ពី​ប្រភព​ជាក់លាក់​នៃ​កំណើត​វីរុស​នេះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ