រុ​ស្សុ​ី​បង្កើន​ការ​វាយប្រហារ​តាម​អាកាស​នៅ​​សី​ុ​រី


ប្រទេស​រុ​ស្សុ​ី៖ យោង​តាម​AFP​ថា ​ជន​សី​ុ​វិល​យ៉ាងតិច​២៣​នាក់​ក្នុង​នោះ​មាន​កុមារ​១៣​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២១​មក​រា ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា របស់​រុ​ស្សុ​ី​នៅ​ភាគ​ពាយ័ព្យ​សី​ុ​រី ជា​តំបន់​ចុង​ក្រោយ​ស្ថិត​ក្រោម​ការ​កាន់កាប់​នៅឡើយ​របស់​ពួក​ជី​ហា​ដ​និង​ពួក​ឧទ្ទាម​នានា ដោយនៅ​ទីនោះ​ការ​ប្រយុទ្ធ​គ្នា​នានា​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច ចំពោះ​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​មួយ​។

តួលេខ​នេះ​បន្ថែម​លើ​តួលេខ​ជន​សី​ុ​វិល​ច្រើន​សិប​នាក់​ស្លាប់ ចាប់តាំងពី​តំបន់​អី​ុ​ដ​លី​ប​និង​តំបន់​ជុំវិញ​នោះ ជួប​ប្រទះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​។ នា​ថ្ងៃ​ទី​២១​មក​រា ជា​ការ​សងសឹក​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្សុ​ី គ្រាប់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ត្រូវ​បាន​បាញ់​ផ្លោង​ដាក់​ទីក្រុង​អា​ឡែ​ប កាន់កាប់​ដោយ​ក្រុង​ដា​ម៉ាស់​ខណៈ​ទីក្រុង​នេះ​ស្ថិត​នៅ​ជាប់​នឹង​តំបន់​ពួក​ឧទ្ទាម​។ ទីភ្នាក់ងារ​ព័ត៌មាន​សី​ុ​រី​SANA​រាយការណ៍​ពី​ជន​សី​ុ​វិល​៣​នាក់​ស្លាប់​នៅ​ក្រុង​អា​ឡែ​ប​។

ដោយសារ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​នៅ​តំបន់​អី​ុ​ដ​លី​ប មនុស្ស​ប្រមាណ​ជា​៦៥០.០០០​នាក់​ថែម​ទៀត ក្នុង​នោះ​ភាគច្រើន​ជានា​រី​និង​កុមារ​អាច​បង្ខំចិត្ត​រត់​ភៀសខ្លួន​ចេញ ប្រសិនបើ​អំពើ​ហិង្សា​នៅ​បន្ត​។ តាម​តុល្យការ​ថ្មី​មួយ​របស់​អង្គការសិទ្ធិមនុស្ស​សី​ុ​រី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុ​ស្សុ​ី​នា​ថ្ងៃ​ទី​២១​មក​រា សំដៅលើ​ភូមិ​ជា​ច្រើន ក្នុង​ខេត្ត​អា​ឡែ​ប​និង​ខេត្ត​អី​ុ​ដ​លី​ប ដោយ​សម្លាប់​ជន​សី​ុ​វិល​២៣​នាក់​ហើយ​មនុស្ស​ប្រមាណ​ជា​៤០​នាក់​រង​របួស​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ