កីឡាករ De Bruyne បង្កើតកំណត់ត្រាដ៏អស្ចារ្យនៅ Premier League
កីឡាករ Kevin De Bruyne ធ្វើបានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Premier League ដែលគ្មានកីឡាករណាធ្វើបានដូចរូបគេ ក្រោយការប្រកួតដ៏តានតឹងរវាងក្រុម Manchester…
កីឡាករ Kevin De Bruyne ធ្វើបានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Premier League ដែលគ្មានកីឡាករណាធ្វើបានដូចរូបគេ ក្រោយការប្រកួតដ៏តានតឹងរវាងក្រុម Manchester…
កីឡាករ Kevin De Bruyne ធ្វើបានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Premier League ដែលគ្មានកីឡាករណាធ្វើបានដូចរូបគេ ក្រោយការប្រកួតដ៏តានតឹងរវាងក្រុម Manchester City នឹងក្រុមម្ចាស់ផ្ទះ Sheffield United ដោយបញ្ចប់ទៅក្នុងលទ្ធផលឈ្នះ ១-០។

De Bruyne បានក្លាយជាកីឡាករដំបូងគេក្នុងក្របខ័ណ្ឌ Premier League ដែលអាច Assists ឱ្យដៃគូច្រើនជាង១៥លើកនៅ៣រដូវកាលផ្សេងគ្នា ពោលគឺនៅរដូវកាល ២០១៦/១៧ បាន១៨លើក និងរដូវកាល២០១៧/១៨ បាន១៦លើក ខណៈមួយគ្រាប់របស់ City ដែលរកបានដោយកីឡាករ Sergio Agüero នៅនាទី៧៣ កាលយប់មិញ ក៏ជាការបោះឱ្យពីសំណាក់ខ្សែបម្រើបែលហ្ស៊ិកវ័យ២៨ឆ្នាំរូបនេះផងដែរ ដែលជាការ Assists លើកទី១៥របស់ខ្លួនក្នុងរដូវកាលនេះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ