អតីត​កីឡាករ​ជើង​ខ្លាំង​ម្នាក់ ចង់​ឃើញ Mane មក​លេង​នៅ Real Madrid


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ អតីត​តារា​ឆ្នើម​របស់​ក្រុម Real Madrid និង កីឡាករ​បារាំង​អន្តរជាតិ​ម្នាក់ បាន​បង្ហើប​ថា គាត់​ចង់ឱ្យ​តារា​ឆ្នើម Sadio Mane របស់​ក្រុម​ហង្ស​ក្រហម Liverpool មានមុខ​នៅ Real Madrid នៅ​ថ្ងៃ​ណាមួយ​។

កីឡាករ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់វ័យ​២៧​ឆ្នាំ​រូប​នេះ ទើបតែ​មាន​ភាពរឹងមាំ​សម្រាប់​ក្រុម​ហង្ស​ក្រហម​ចាប់តាំងពី​គាត់​បាន​មក​ដល់​ក្លិប​នេះ​កាលពី​ឆ្នាំ​២០១៦ ហើយ​ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​ពិភាក្សា​ថា​ជា​គោលដៅ​សក្តា​នុពល​សម្រាប់​លោក Zinedine Zidane​។

Mane ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ​បំផុត​ក្នុង​អាជីព​របស់​គាត់​ក្នុង​រយៈពេល​១២​ខែ​កន្លង​មក​ហើយ​ថ្មី​ៗ​នេះ​គាត់​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ CAF African Player of the Year ឆ្នាំ​២០១៩ ។

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មី​ៗ​នេះ​សារព័ត៌មាន Soccer Laduma បាន​សួរ​ទៅ​កាន់​អតីត​ខ្សែបម្រើ Christian Karembeu ដែល​ជា​អតីត​ឯកអគ្គរដ្ឋទូត​របស់ Real Madrid និង សព្វ​ថ្ងៃជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ LaLiga ពី​កីឡាករ​ដែល​គាត់​ចង់​ឃើញ​មក​លេង​នៅ Real Madrid​។

«Mane, Mane!» គាត់​ឆ្លើយ​។ លោក​ថា​៖ «ដោយសារ​តែ​គាត់​មាន​សមត្ថភាព​ពេញលេញ ហើយ​ទើបតែ​ឈ្នះ​ពាន African Award ទៀត​។ ខ្ញុំ​គិត​ថា គាត់​មាន​សមត្ថភាព​និង​ទេព​កោសល្យ​ទាំងអស់​សម្រាប់​ការ​មក​លេង​នៅ Real Madrid» ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពី Mane បាន​មក​ដល់ Liverpool កាលពី​៤ឆ្នាំ​មុន Mane បាន​ស៊ុត​បាល់​បញ្ចូល​ទី​៧៤​គ្រាប់ នៅ​ក្នុង​១៥៣​ប្រកួត ដោយ​ឈ្នះ​ពានរង្វាន់​ចំនួន​៣៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ