Man Utd ពិភាក្សា​រក​អ្នក​មក​ជំនួស​គ្រូបង្វឹក​បច្ចុប្បន្ន?


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ក្រុម Manchester United កំពុង​តែ​ព្យាយាម​រក​ផ្លូវ​ងើបមុខ​ឡើង​លើ​តារាង ក្រោម​ការ​ដឹកនាំ​របស់ Ole Gunnar Solskjaer ក្លិប​យក្ស​របស់​អង់គ្លេស​មួយ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បើក​កិច្ច​ពិភាក្សា​រក​មើល​អ្នក​ជំនួស​គ្រូបង្វឹក​រូប​នេះ​។

ក្នុង​រដូវ​កាល​នេះ ក្លិប​បិសាច​ក្រហម​ឈ្នះ​បាន​តែ​៣​លើក​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​ប្រកួត​នៃ​លី​គ​កំពូល​របស់​ពួក​គេ​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្លិប​នេះ​នៅ​តែ​បន្ត​រក​ផ្លូវ​ងើបមុខ​វិញ ជាមួយនឹង​ការ​ហ៊ាន​ជះ​លុយ​គ្រប់​បែប​យ៉ាង ដើម្បី​ធានា​ថា​ក្លិប​នេះ​នៅ​តែ​ជា​ក្លិប​ល្បី​។ ប្រសិនបើ​នៅ​តែ​ធ្លាក់​ជើង​បែប​នេះ​ទៀត គេ​នឹង​រក​វិធី​ផ្លាស់​ប្តូ​រហើយ​។

ប្រសិនបើ United ខក​ខានមិនបាន​ឈរ​នៅ​លើ​កំពូល​តារាង​ទាំង​បួន​នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ​ឆ្នាំ ២០១៩-ឆ្នាំ​២០២០ មនុស្ស​ជា​ច្រើន​ជឿជាក់​ថា​ពេលវេលា​របស់ Solskjaer នៅ Old Trafford នឹង​ខិតចូល​មក​កាន់តែ​បញ្ចប់​។ ជា​លទ្ធផល​ថៅកែ​ក្លិប​បាន​បើក​ការ​សន្ទនា​ជាមួយ​លោក Mauricio Pochettino អតីត​គ្រូបង្វឹក​ក្រុម Tottenham Hotspur រួច​ហើយ ដើម្បី​ចូល​កាន់​តំណែង​នៅ​រដូវ​កាល​ក្រោយ​នេះ បើ​យោង​តាម​អ្នក​សារព័ត៌មាន​អ៊ី​តា​លី Alfredo Pedulla ។

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បច្ចុប្បន្ន​គ្មាន​ក្លិប​សម្រាប់​កាន់​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទាមទារ​ឱ្យ​មានការ​គ្រប់គ្រង​ពេញលេញ​លើ​ការ​ផ្ទេរ ប្រសិនបើ​គាត់​នឹង​កាន់កាប់​តំណែង​នៅ Old Trafford ។ Man United ក៏​បាន​ពិចារណា​លើ​អតីត​គ្រូបង្វឹក​ក្រុម Juventus លោក Massimiliano Allegri ដែល​អាច​រកបាន​នៅ​ពេល​នេះ​ដែរ ប៉ុន្តែ​ពួក​គេ​ចូល​ចិត្ត Pochettino ជា​ជម្រើស​ដំបូង​របស់​ពួក​គេ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ