រដ្ឋមន្ត្រីក្រសួង​រ៉ែ​អះអាង​ថា ឆ្នាំ​២០២០ កម្ពុជា​លែង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ហើយ


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុ​យ សែន បាន​អះអាង​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា លែង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំ​មុន​ទៀត​ហើយ ។ លោក បាន​អះអាង​សារ​ជា​ថ្មី​នេះ បន្ទាប់​ពី​រដ្ឋសភា និង​ព្រឹទ្ធ​សភាព​បាន​អនុម័ត​ច្បាប់​ចំនួន​៦​ទាក់ទិន​នឹង​បង្កើត​ស្ថានីយ​អគ្គិសនី និង​សម្រេច​ទិញ​ពី​ប្រទេស​ឡាវ ។

សេចក្តីព្រាងច្បាប់​ចំនួន​៦ ទាក់ទង និង​ការ​ធានា​ទូរ​ទាត់​របស់​រាជរដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ សម្រាប់​ការ​សាងសង់​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​ដោយ​មាន​អានុភាព​សរុប​១៤០ មេ​ហ្គា​វ៉ា​ត់ និង​ការ​ធានា​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ទំហំ​២៤០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​ជា​ស្ថាពរ ។

លោក​ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ ២០២០ នេះ​តទៅ កម្ពុជា​លែង​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ទៀត​ហើយ មិន​ដូច​ឆ្នាំ​២០១៩ កន្លង​មកនេះ បាន​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​អគ្គិសនី​យ​ដោយ​មានការ​ផ្តាច់​ការ​ផ្គត់ផ្គង់​នៅ​តំបន់​មួយ​ចំនួន ។ លោក​ស៊ុ​យ សែ​ម ត្រូវ​បាន​គេហទំព័រ​មួយ​ស្រង់​សំដី​ផ្សាយ នៅ​ថ្ងៃ​ទី ២១ ខែមករា​នេះ ឱ្យ​ដឹង​បន្ត​ថា ក្រសួង​តែងតែ​ធ្វើ​ផែនការមេ​មួយ​យ៉ាង​ម៉តចត់ ដើម្បី​ឱ្យ​អ្នក​វិនិយោគ ឬ​រដ្ឋាភិបាល​ខ្លួនឯង ធ្វើការ​វិនិយោគ​ប្រភព​អគ្គិសនី​មួយ​ឱ្យ​បាន​ពិតប្រាកដ និង​រៀបចំ​បណ្តាញ​ខ្សែ​មួយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស ។

លោក​ពន្យល់​ថា មូលហេតុ​ដែល​មានការ​ខ្វះខាត​អគ្គិសនី​នៅ​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​កម្ពុជា​ត្រូវការ​ថាមពល​អគ្គិ​នី​យ​ខ្ពស់​ដែល​មាន​បន្ទុក​ខ្លាំង គឺ​មាន​ចំនួន​១៨០០ មេ​ហ្គា​វ៉ា​ត់​នៅ​ក្នុង​រដូវ​ប្រាំ តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​ពី​បាន​រៀបចំ​ផែនការមេ​ថ្មី​ដោយ​បាន​ធ្វើការ​សិក្សា​ជាមួយនឹង​អ្នកជំនាញ​ការ​លើ​សេចក្តី​ត្រូវការ​លើ​សហគ្រាស​ធុន​ធំ អាជីវកម្ម​ធុន​តូច និង​មធ្យម និង​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ឆ្នាំ ២០២០ សេចក្តី​ត្រូវការ​អគ្គិសនី​នៅ​ក្នុង​បន្ទុក​អតិបរិមាណ​ចំនួន ២២១៤ មេ​ហ្គា​វ៉ា​ត់ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​រដូវប្រាំង​នេះ ដោយ​បាន​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១៩ ។

លោក​បន្ថែម​ថា​«​បច្ចុប្បន្ន​នេះ យើង​បាន​ដាក់​ឱ្យ​ដំណើ​ង​រោងចក្រ​ធ្យូងថ្ម​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ថាមពល ១៥០ មេ​ហ្គា​វ៉ា​ត់ នាំ​ចូល​ពី​ប្រទេស​ថៃ ២៣០ មេ​ហ្គា​វ៉ា​ត់ នាំ​ចូល​ពី​ប្រទេស​ឡាវ មាន​ចំនួន​៧០ មេ​ហ្គា​វ៉ា​ត់ និង​មក​ពី​វ៉ា​រី​អគ្គិសនី​ដ​ន​សា​ហុង​មាន​ចំនួន​១៩៥ មេ​ហ្គា​វ៉ា​ត់ ដាក់​ឱ្យ​ដំណើរ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ នៅ​ខេត្តកំពង់ស្ពឺ​មាន​ចំនួន ៨០ មេ​ហ្គា​វាត់ ពី​ខេត្ត​អា​តា​ពើ​ចំនួន ១០០ មេ​ហ្គា​វ៉ា​ត់​ទៀត រោច​ក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ចំនួន ៤០០ មេ​ហ្គា​វ៉ា​ត់ ដែល​កំពុង​ដំណើរការ​សាង់​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល ។

លោក​បន្ថែម​ថា «​សម្រាប់​ឆ្នាំ ២០២០ នេះ កម្ពុជា​ត្រូវការ​អគ្គិសនី​បន្ថែម​ប្រមាណ ៤១៤ មេ​ហ្គា​វ៉ា​ត់ ខណៈ​យើង​មាន​ជាង​៧០០ មេ​ហ្គា​វ៉ា​ត់​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស ។ ដូច្នេះ​អាច​និយាយ​បាន​ថា សម្រាប់​ឆ្នាំ ២០២០ នេះ មិន​អាច​ខ្វះខាត​នោះ​ទេ​នា​រដូវប្រាំង​នេះ ព្រោះ​គម្រោង​អគ្គិសនី​មាន​លើ​សេចក្តី​ត្រូវការ​» ។ បើ​តាម​លោក ស៊ុ​យ សែ​ម បញ្ជាក់​ថា មក​ដល់​ពេល​នេះ កា​រត​បណ្តាញ​អគ្គិសនី​សម្រេច​បាន​ប្រមាណ ៩២ ភាគរយ សម្រាប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​គម្រោង​ភូមិ​នៅ​ទូ​ទាំ​ប្រទេស ហើយ​តាម​ផែនការ គឺ​នឹង​ត​បណ្តាញ​ឱ្យ​ចប់​នៅ​ត្រឹម​ឆ្នាំ​២០២០​នេះ ឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ