ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​ភ្នំ​ឱ​រ៉ា​ល់​ទៅ​ជា​តំបន់​ទេសចរណ៍​កម្សាន្ត​បែប​ធម្មជាតិ និង​ទាក់ទាញ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​ឱ​រ៉ា​ល់​ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា មាន​កម្ពស់​ដល់​១៨១៣​ម៉ែត្រ ហើយ​ស្ថិត​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​ពិសេស​ភ្នំ​នេះ​មាន​ភាព​ទាក់ទាញ​ទៅ​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​យ៉ាង​ស្រស់បំព្រង ។ កាលពីដើមសប្ដាហ៍នេះ លោក…

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​ឱ​រ៉ា​ល់​ជា​ភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា មាន​កម្ពស់​ដល់​១៨១៣​ម៉ែត្រ ហើយ​ស្ថិត​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ជា​ពិសេស​ភ្នំ​នេះ​មាន​ភាព​ទាក់ទាញ​ទៅ​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​យ៉ាង​ស្រស់បំព្រង ។

កាលពីដើមសប្ដាហ៍នេះ លោក វ៉ី សំណាង ជា​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ស្នើ​អាជ្ញាធរ​ខេត្ត​សុំ​ឲ្យ​មានការ​ចូលរួម​វិនិយោគ​ពី​វិស័យ​ឯកជន ខណៈ​ភ្នំ​នេះ​ពោរពេញ​ទៅ​ដោយ​សម្រស់​ធម្មជាតិ​យ៉ាង​ត្រកាល និង​បាន​ទទួលស្គាល់​ពី​ភាព​ទាក់ទាញ​ពី​សក្ដានុពល​របស់​ភ្នំ​ឱ​រ៉ា​ល់ ស្ថិត​នៅ​ក្នុង​គម្រោង​របស់​រដ្ឋបាល​ខេត្ត​ដែល​នឹង​ធ្វើការ​អភិវឌ្ឍន៍​ទៅ​ជា​តំបន់​ទេសចរណ៍​កម្សាន្ត​បែប​ធម្មជាតិ ។

លោក​បាន​បន្ត​ថា​«​មុន​ពេលធ្វើការ​វិនិយោគ យើង​ត្រូវ​តែ​មានការ​សិក្សា​ឱ្យ​បាន​លម្អិត​ទៅ​លើ​ភាពល្អ​ប្រសើរ​នៃ​តំបន់ និង​ភាព​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ ដើម្បី​មាន​វិធានការ​ការពារ ចៀសវាង​មានការ​កាប់​ទន្ទ្រាន​យក​ដី​តំបន់​គម្រប​ព្រៃឈើ​ក៏​ដូច​ជា តំបន់​ពាក់ព័ន្ធ​ដែល​អាច​នឹង​ក្លាយជា​បញ្ហា​ធំ​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា «​ការ​អភិវឌ្ឍ​តំបន់​ជុំវិញ និង​ភ្នំ​ឱ​រ៉ា​ល់​ឱ្យទៅ​ជា​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ គឺ​ត្រូវ​ពឹងផ្អែក​លើ​វិស័យ​ឯកជន​ជា​ចម្បង ដែល​ក្រៅពី​អាច​លើកកម្ពស់​សោភ័ណ​ភាព​តំបន់ អាច​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ខេត្ត ថែម​ទាំង​អាច​ជួយ​បង្កើត​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ផង​ដែរ​។

ប្រសិនបើ​ចង់​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី ដែល​ទាញ​យក​ប្រយោជន៍​ពី​ភ្នំ​ឱ​រ៉ា​ល់ រដ្ឋាភិបាល​គ្រាន់តែ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ជណ្ដើរ​ឡើង ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ឡើង​ភ្នំ ជា​ពិសេស​បង្រៀន និង​អប់រំ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ឱ្យ​ចេះ​ពី​របៀប​លក់​សេវាកម្ម​ទេសចរណ៍ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បង្កើន​គុណភាព​សេវាកម្ម ដែល​ទាំង​អស់នេះ​សុទ្ធតែ​ជា​រឿង​ចាំបាច់​ក្នុង​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ