ប្រធាន UFC និយាយថា Floyd ស្ថិតក្នុងផែនការរបស់លោកនៅឆ្នាំ២០២០នេះ
បើតាមប្រភពពី The Sun បានឱ្យដឹងថាលោក Dana White ដែលត្រូវបានស្គាល់ថាជាប្រធានកីឡាគុនចម្រុះ UFC បានបង្ហើបថា Floyd…
បើតាមប្រភពពី The Sun បានឱ្យដឹងថាលោក Dana White ដែលត្រូវបានស្គាល់ថាជាប្រធានកីឡាគុនចម្រុះ UFC បានបង្ហើបថា Floyd…
បើតាមប្រភពពី The Sun បានឱ្យដឹងថាលោក Dana White ដែលត្រូវបានស្គាល់ថាជាប្រធានកីឡាគុនចម្រុះ UFC បានបង្ហើបថា Floyd Mayweather គឺស្ថិតក្នុងផែនការរបស់លោកសម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពី Floyd បានធ្វើការបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Instagram របស់ខ្លួន ក្នុងបំណងចង់ប្រកួតម្តងទៀតជាមួយនឹង Conor McGregor ។
ក្រៅពី McGregor អ្នកប្រដាល់សញ្ជាតិអាមេរិកមិនស្គាល់បរាជ័យខាងលើ ក៏បានបង្ហោះរូបភាពមួយទៀត ក្នុងបំណងចង់ជួបជាមួយនឹង Khabib Nurmagomedov ផងដែរ។
លោក Dana White បាននិយាយថា «ខ្ញុំនិង Floyd បានពិភាក្សាគ្នា។ យើងកំពុងធ្វើអ្វីមួយជាមួយ Floyd ។ មានរឿងជាច្រើនកំពុងកើតឡើង ប៉ុន្តែ Floyd គឺស្ថិតនៅក្នុងផែនការរបស់យើង ហើយយើងក៏កំពុងស្ថិតក្នុងផែនការរបស់ Floyd នៅឆ្នាំនេះ» ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ