ក្រសួងមហាផ្ទៃ​៖ ការ​ផាកពិន័យ​ចរាចរណ៍​នៅ​កម្ពុជា​មាន​ភាព​ធូរស្រាលនៅឡើយ


រាជធានី​ភ្នំពេញ ​៖ សម្តេច​ក្រឡាហោម ស ខេ​ង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​​ផ្ទៃ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អះអាងថា ការ​ផាកពិន័យ​ពី​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ជាង​បណ្តា​ប្រទេសផ្សេង​ៗ​នៅសាកលលោក​ ​​ខ្លះ​កិ​នក​ម្ទេចហើយ​ផ្ញើ​​មក​ម្ចាស់
​វិញ​។

សម្តេច​ ស ខេ​ង​ បាន​ថ្លែង​ក្នុង​ពី​ធី​បូក​សរុប​លទ្ធផល​ការងារ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ ​​ព្រឹក​ថ្ងៃ​ទី​២១​ មករា ​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​ពិត​បណ្តា​ប្រទេស​ផ្សេង​ៗ​គេ​ផាក​ពិន័យ​ធ្ងន់​ណាស់​! មិន​ចាំបាច់និយាយ​ប្រទេស​ណា​ទេ គឺ​ប្រទេស​វៀតណាម​បាន​ផាក​ធ្ងន់​ណាស់ ​រហូត​ដល់​២​ពាន់ ឬ​៣​ពាន់ដុល្លា​ឯ​ណ្ណោះ​ ។ បើ​ប្រទេស​ខ្លះ​ទៀត ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ គឺ​ផាក​លើក​ទី​១​ បើ​មិន​គោរព​ គេ​ព្រមាន ឬ​មាន​វិធានការ​អ្វីមួយ លើក​ទី​២​ បើ​អ្នក​នឹង​ព្រមាន​ទៀត រហូត​ដល់​លើក​ទី​៣ យក​របស់​ទៅ​តែ​ម្តង រហូត​១​ខែ​បាន​គេ​ផ្ញើ​​មក​វិញ ប៉ុន្តែ​គេ​ផ្ញើ​​ម​កម​ក​កា​​ដូ​​ដោយ​កិនឱ្យ​ខ្ទេច ​ផ្ញើ​មក​ម្ចាស់​វិញ​នេះ​ ប្រទេស​រីក​ចម្រើន​បំ​ផុត​នៅ​លើក​សាកលបាន​ធ្វើ​បែប​នេះ​»​ ។

​សម្តេច​បន្ត​ថា​ ការ​ផាកពិន័យ​នៅ​កម្ពុជា​មាន​ភាព​ធូររលង់​នៅឡើយ ដោយសារ​មានភាព​យោគយល់​ច្រើន​។ ជាក់ស្តែង ​នៅ​ពេល​កន្លង​មកនេះ​ មានការ​អនុវត្ត​ដោយ​ផាក​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ដោយ​ចាប់​ម៉ូតូ​ទុក​នៅ​កន្លែង​ដោយ​មិន​ទុក​នៅ​កន្លែង​វាល ឬ​កន្លែង​ណាមួយ ​ដែល​ធ្វើ​ឲ្យ​បាត់បង់​នោះ​ទេ រហូត​ឲ្យ​ម្ចាស់ ទៅ​ទិញ​មួក ពាក់​ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ទៅ​។

សម្តេច​ស ខេ​ង​ បាន​បន្ត​ថា ​កុំ​ធ្វើការ​ចាប់​ម៉ូតូ​ទុក​ម្តុំ​ហើយ​របស់​ក្លាយជា​របស់​អេ​ត​ចាយ ឬ​ពុក​ផុយ ហើយ​តុលាការ​មិន​ទាន់​ចាត់វិធានការ ដែល​ធ្វើ​ឲ្យ​របស់​គេ​ខូចខាត គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ