មក​មើល​សមត្ថភាព​កីឡាករ​វ័យក្មេង​ម្នាក់​ដែល Real ហ៊ាន​ចំណាយ​៣០​លាន​អឺ​រ៉ូ


Real Madrid បាន​ប្រកាស​ជា​ផ្លូវការ ក្នុង​ការ​ចុះហត្ថលេខា​នាំ​យក​ខ្សែបម្រើ​វ័យក្មេង​សញ្ជាតិ​ប្រេ​ស៊ី​ល Reinier Jesus ពី​ក្លិប Flamengo នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល​ក្នុង​តម្លៃ​៣០​លាន​អឺ​រ៉ូ ។

Reinier ត្រូវ​បាន​រាយការណ៍​ថា បាន​ចុះ​កុងត្រា​រយៈពេល៦​ឆ្នាំ​ក្នុង​ស្នាក់​នៅ​ជាមួយ​ក្រុម​អធិរាជ​ស​មួយ​នេះ​។ កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ក្រុម​ឈ្នះ​លី​គ​ប្រេ​ស៊ី​ល និង Copa Libertadores ផង​ដែរ​កាលពី​រដូវ​កាល​មុន​។

Reinier គឺជា​យុវជន​ថ្នាល​របស់​ក្លិប Flamengo ផ្ទាល់​តាំងពី​ឆ្នាំ​២០១៧ មុន​ពេល​ត្រូវ​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​កាលពី​រដូវ​កាល​មុន ដោយ​បង្ហាញខ្លួន​១៤​ប្រកួត ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​ ៕ (កែសម្រួលដោយ ៖ ធីតា​)

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ