ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ឡាន​ដឹក​ជ្រូក​រស់​៤២​ក្បាល នាំ​ចូល​ពី​ថៃ​​ខុសច្បាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​ដឹក​ជ្រូក​រស់​មានចំនួន​៤២​ក្បាល​ ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ណ​ង​ចាន់​ កាលពី​ថ្មី​ៗ​នេះ ​យក​មក​រក្សា​ទុក​នេះ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យា បាល​ខេត្តបន្ទាយមានជ័យ​ ។ លោក ហ៊ុយ…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖ ​មន្ត្រី​ពេទ្យសត្វ​ឃាត់​រថយន្ត​ដឹក​ជ្រូក​រស់​មានចំនួន​៤២​ក្បាល​ ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​ណ​ង​ចាន់​ កាលពី​ថ្មី​ៗ​នេះ ​យក​មក​រក្សា​ទុក​នេះ​ការិយាល័យ​ផលិតកម្ម​ និង​បសុព្យា បាល​ខេត្តបន្ទាយមានជ័យ​ ។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពីលោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ ​និង​នេសាទ ដើម្បី​ពង្រឹង​ផលិតកម្ម​និង​បសុ​ព្យា​បាល ហើយ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រា វ​និង​កំណត់​មុខសញ្ញា​ឃាត់​រថ​យន្ត​ចំនួន​២​គ្រឿង ​បាន​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៤២​ក្បាល​ ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ​ តាម​ច្រក​ របៀង​ខុសច្បាប់​ណ​ង់​ចាន់​ស្ថិត​ភូមិ-ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ។

ក្នុង​នោះ​ ​​រថយន្ត​ម៉ាក់​កូរ៉េ មាន​​ពាក់​ស្លាក់​លេខ​3A-0131 ​ដែល​ដឹក​ជ្រូក​ចំនួន​១៦​ក្បាល និង​រថយន្ត​ធុន​នី​សាន់​ ស៊េរីចាស់​គ្មាន​ផ្លា​ក់​លេខ ​ដែល​មាន​ទ្រុង​ពីរ​ជាន់​ដែល​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​២៦​ក្បាល ក្រោយ​ពេល​ឃាត់​រថយន្ត​២​គ្រឿង​ ដែល​ដឹក​ជ្រូក​ចំនួន​៤២​ក្បាល គឺ​ឈ្មួញ​លួច​នាំ​ចូល​គ្មាន​ច្បាប់​អនុញ្ញាតិ​ ហើយ​បំណង​នាំ​ចូល​ទៅ​កាប់​លក់​សាច់​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​។

លោក ហ៊ុយ តូច បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ឃាត់​រថយន្ត​២​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៤២​ក្បាល​ ដោយ​គ្មាន​ច្បាប់ ត្រូវ​បាន​មន្ត្រី​ជំនាញ​នាំ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយ​មានជ័យ ដើម្បី​យក​​វិភាគ​ទៅ​ក្រសួង​ជំនាញ​រង​់ចាំ​លទ្ធផល ​បើ​គ្មាន​រោគ​សញ្ញា​ទេ ​គឺ​មន្ត្រី​ជំនាញ​ធ្វើ​អនុវត្ត​តាម​ច្បាប់​ ដោយ​ធ្វើការ​ផាក​វិន័យ​ហើយ​ប្រគល់​ជូន​ម្ចាស់​វិញ​ ។

អត្ថបទសរសេរ ដោយ