ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ស្នើ​គ្រូបង្វឹក​ថ្មី​ទិញ​យក​កីឡាករ​ពី Man City​ ព្រោះមូលហេតុ​មួយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយសារ​ Luis Suarez អវត្តមាន​រយៈពេល​៤​ខែ​ប្រធាន​ក្រុម Lionel Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ដោយសារ​ Luis Suarez អវត្តមាន​រយៈពេល​៤​ខែ​ប្រធាន​ក្រុម Lionel Messi បាន​ប្រាប់​គ្រូបង្វឹក​ថ្មី​ថា​គួរ​ទិញ​កីឡាករ​ណា​មក​ជំនួស​កីឡាករ​ជនជាតិ​អ៊ុយ​រូ​ហ្គា​យ​។

យោង​តាម​សារព័ត៌មាន Sportsmole កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ស្នើ​សុំ​គ្រូបង្វឹក​ថ្មី Quique Setien ឱ្យ​ទិញ​យក​កីឡាករ​ខ្សែប្រយុទ្ធ Sergio Aguero របស់​ក្រុម Manchester City នៅ​ក្នុង​ពេល​ដោះ​ដូរ​កីឡាករ​ខែមករា​។

Suarez នឹង​ត្រូវ​អវត្តមាន​រយៈពេល​៤​ខែ ដោយសារ​របួស​ជង្គង់​នៅ​ពេល​គាត់​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Spanish Super Cup ទល់​នឹង Atletico Madrid កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​។

Messi យល់​ឃើញ​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប​មេឃ​ខៀវ Man City នឹង​ក្លាយជា​អ្នក​ជំនួស​ដ៏​ល្អ​សម្រាប់ Suarez ដោយសារ​តែ​ទំនាក់ទំនង​របស់​គាត់​ជាមួយ​កីឡាករ​វ័យ​៣១​ឆ្នាំ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​។

កុងត្រា​បច្ចុប្បន្ន​របស់ Aguero នឹង​ផុតកំណត់​នៅ​ខែមិថុនា​ ឆ្នាំ២០២១ ហើយ​វា​ត្រូវ​បាន​គេ​ជឿជាក់​យ៉ាង​ទូលំទូលាយ​ថា អ្នករក​គ្រាប់​បាល់​កំណត់​ត្រា​របស់​ក្លឹ​ប Manchester នឹង​ទៅ​រក​ក្លិប​ផ្សេង​នៅ​ពេល​កុងត្រា​ត្រូវ​បាន​បញ្ចប់​។

Suarez កំពុង​ប្រឈម​មុខ​នឹង​ស្ថានភាព​ស្រ​ដៀង​គ្នា​នៅ​ឯ​ក្លិប​កា​តា​ឡាន ដោយ​កិច្ចសន្យា​របស់​គាត់​ក៏​នឹង​អស់​នៅ​ចុងរដូវ​កាល​ក្រោយ​ដែរ​។ កីឡាករ​អ៊ុយ​រុយ​ហ្គា​យ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី​មួយ​ដោយ​ធ្លាប់​បាន​សារភាព​ថា Blaugrana នឹង​ត្រូវការ​ស្វែងរក​អ្នក​ជំនួស​គាត់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Aguero ដែល​មាន​អាយុ៣២​ឆ្នាំ​ នៅ​ខែមិថុនា​ឆ្នាំ​នេះ គឺជា​ខ្សែប្រយុទ្ធ​ឆ្នើម​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ចាប់តាំងពី​គាត់​បាន​ផ្លាស់​ទៅ​លេង​នៅ City កាលពី​ឆ្នាំ​២០១១ ដែល​គាត់​បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​ចំនួន​២៥១​គ្រាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ