ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​របស់ Man Utd ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាំទី Sergio Romero របស់​ក្រុម​បិសាច​ក្រហម Manchester United…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាំទី Sergio Romero របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ដែល​ជា​ឧប្បត្តិហេតុ​មួយ​បន្សល់​ទុក​នូវ​រថយន្ត​ស្ព័​រ​ទំនើប Lamborghini រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។

យោង​តាម​សារព័ត៌មាន The Telegraph បានអោយ​ដឹង​ថា Romero មិន​មាន​របួស​អ្វី​នោះ​ទេ បន្ទាប់​ពី​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​ក្បែរ​កន្លែង​ហ្វឹកហាត់ Carrington របស់​ក្លិប ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ហ្វឹកហាត់​ដូច​ធម្មតា​។

ភ្លាម​ៗ​បន្ទាប់​ពី​ឧប្បត្តិហេតុ​នោះ​រូបភាព​បាន​ចាប់ផ្តើម​ត្រូវ​គេ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​រថយន្ត Lamborghini របស់​បុរស​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ធ្លាក់​ផ្លូវ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ខណៈ​ដែល Romero មិន​មាន​របួស​អ្វី​ឡើយ​។

របាយការណ៍​ខាងលើ​ត្រូវ​បាន​បញ្ជាក់​ដោយ​ដោយសារ​ព័ត៌មាន Daily Mirror ដែល​បាន​បន្ថែម​ថា រថយន្ដ​ទំនើប​របស់ Romero មាន​តម្លៃ ១៧០០០០​ផោន (​តម្លៃ​ក្រៅ​ស្រុក​)​។ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នៅ​ដំណាក់កាល​នេះ​នៅឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ដែល​ធ្លាប់​លេង​ឱ្យ​ក្រុម Sampdoria, AS Monaco និង AZ Alkmaar បច្ចុប្បន្ន​លេង​នៅ​បិសាច​ក្រហម និង​បាន​បង្ហាញខ្លួន​ចំនួន​៩​ដង​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម Man Utd នា​រដូវ​កាល​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ