ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Mourinho សម្លឹង​ឃើញ​កីឡា ករ Real Madrid តម្លៃ​៦០​លានផោន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី Harry Kane មិន​អាច​ឡើង​ប្រកួត​រហូត​ដល់​ទៅ​៦​ខែ លោក Jose…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា បន្ទាប់​ពី Harry Kane មិន​អាច​ឡើង​ប្រកួត​រហូត​ដល់​ទៅ​៦​ខែ លោក Jose Mourinho គ្រូបង្វឹក​របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​មើល​កិច្ចព្រមព្រៀង​ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ជើង​ខ្លាំង​តម្លៃ​៦០​លាន​ផោន ពី​ក្រុម Real Madrid ។

លោក Mourinho ស្ថិត​នៅ​ក្នុង​ស្ថាន​កាល​តានតឹង​កាលពី​ដើមខែ នៅ​ពេល​ដែល​ប្រធាន​ក្រុម​និង​ខ្សែប្រយុទ្ធ​ឆ្នើម Kane ត្រូវ​បាន​បញ្ឈប់​ដោយ​ការ​រង​របួស​សរសៃពួរ​ធ្ងន់ធ្ងរ និង​មិន​អាច​មក​ជួយ​ក្លិប​បាន ប្រហែលជា​អាច​ដល់​ចប់​រដូវ​កាល​នេះ​។

គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ចំនួន​អ្នក​ជំនួស ដែល​ក្នុង​នោះ​រួម​មាន​ខ្សែប្រយុទ្ធ​របស់​ក្លិប AC Milan កីឡាករ Krzysztof Piatek ប៉ុន្តែ​ឥឡូវនេះ​ត្រូវ​បាន​គេ​និយាយ​ថា បាន​បង្វែរ​ការ​ចាប់អារម្មណ៍​ទៅ​លើ Luka Jovic របស់ Real Madrid​។

នេះ​បើ​យោង​តាម Defensa Central ដែល​បាន​អះអាង​ថា Spurs បាន​ធ្វើការ​ស៊ើបអង្កេត​លើ Luka Jovic បើ​ទោះបីជា​កីឡាករ​រូប​នេះ​ទើបតែ​បាន​ចូលរួម​ជាមួយ Real កាលពី​ដើមរដូវ​កាលពី​ក្រុម Eintracht Frankfurt របស់ Bundesliga ក៏​ដោយ​។

កីឡាករ Jovic បាន​តស៊ូ​យ៉ាង​ខ្លាំង​សម្រាប់​ទម្រង់​លេង​ចាប់តាំងពី​ការ​ផ្លាស់​ប្តូរ​៦០​លាន​ផោន ទៅ Madrid ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​តែ​ម្តង​គត់​ក្នុង​ការ​បង្ហាញខ្លួន​១៨​លើក ប៉ុន្តែ​លោក Mourinho ត្រូវ​បាន​គេ​និយាយ​ថា មាន​ឆន្ទៈ​ក្នុង​ការ​យក​កីឡាករ​មក​កាន់​ក្លិប​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ