ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​បញ្ជូន​អ្នកទោស​ជាង​៧០០​នាក់​ទៅ​ពន្ធនាគារ​ថ្មី

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អ្នកទោស​នៅ​ក្នុង​ពន្ធ​ធនាគា​ខេត្តតាកែវ​ចំនួន​៧៦២​នាក់​ក្នុង​នោះ​ស្រី​ចំនួន​២៩​នាក់ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញពី​ពន្ធនាគារ​ក្នុង​ខេត្ត ដោយសារ​ពន្ធនាគារ​ចាស់​មាន​សភាព​ទ្រុឌទ្រោម ត្រូវ​នាំ​ទៅ​ដាក់​នៅ​ពន្ធនាគា​ថ្មី​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​បារាយណ៍…

ខេត្តតាកែវ ៖ អ្នកទោស​នៅ​ក្នុង​ពន្ធ​ធនាគា​ខេត្តតាកែវ​ចំនួន​៧៦២​នាក់​ក្នុង​នោះ​ស្រី​ចំនួន​២៩​នាក់ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញពី​ពន្ធនាគារ​ក្នុង​ខេត្ត ដោយសារ​ពន្ធនាគារ​ចាស់​មាន​សភាព​ទ្រុឌទ្រោម ត្រូវ​នាំ​ទៅ​ដាក់​នៅ​ពន្ធនាគា​ថ្មី​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ដែល​មាន​ចំងាយ​ពី​ពន្ធនាគារ​ចាស់​ប្រមាណ​ជា​៣.០០០​ម៉ែត្រ​ពី​គ្នា ទន្ទឹម​នឹង​ការ​ដឹក​បញ្ជូន​អ្នកទោស​នេះ គេ​សង្កេត​ឃើញ​កំ​លាំង​ការពា​រ​មាន​នគរបាល កង​រាជ​អាវុធ​ហត្ថ​ និ​ង​យោធា​ការ​ពារ​តាម​ដងផ្លូវយ៉ាង​ហ្មត់ចត់​ផង​ដែរ​។

លោក​ឧត្តម​សេនី​ទោ គង់ ស៊ី​ថា ប្រធាន​ពន្ធ​ធនាគា​ខេត្តតាកែវ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា អ្នកទោស (​ជន​ត្រូវ​ចោទ​, ពិរុទ្ធជន និង​ទណ្ឌិត​) សរុប​ចំនួន​៧៦២​នាក់ ក្នុង​នោះ​ស្រី​២៩​នាក់ នៅ​ថ្ងៃនេះ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​សម្រាប់​អ្នកទោស​ទៅ​ពន្ធនាគា​ថ្មី​ដែល​មា​នទី​តាំងនៅ​ចំណុច​ខាងលើ ហើយ​ទីតាំង​ពន្ធនា​គារ​ថ្មី​នេះ​មាន​អាគារ​ចំនួន​៥​ខ្នង​ស្មើនឹង​១៧​បន្ទប់ សម្រាប់​ដាក់​អ្នកទោស ហើយ​ចំពោះ​ការ​បែងចែក​អ្នកទោស​មាន​កំរិត​ធ្ងន់​ឬ​ស្រាល់​មាន​ប៉ុន្មាន​បន្ទប់ និង​បន្ទប់​សម្រាប់​ធ្វើ​ការងារ​របស់​លោក​ក៏​ដូច​ជា​មន្ត្រី​ពន្ធនាគា​នោះ​ លោក​ប្រាប់​ថា​មាន​ច្រើន​បន្ទប់​រាប់​មិន​អស់​ទេ​។

លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​ប្រាប់​បន្ត​ថា មិនបាច់​ដាក់​ថា​បែងចែក​បន្ទប់​អ្នកទោស​ឬ​បន្ទប់​បំរើ​ការងារ​ទេ កឺ​មាន​ច្រើន​រាប់​មិន​អស់​ទេ​។ ក្នុង​ករណី​ការពារ​រថយន្ត​ដឹក​អ្នកទោស​ចេញពី​ពន្ធនាគា​ចាស់​ទៅ​ពន្ធ​ធនាគា​ថ្មី​នេះ​ដែរ មាន​រថយន្តក្រុង​ចំនួន​៣​គ្រឿង និង​កងកំលាំង​ការពារ​មាន​នគរបាល​អន្តរាគមន៍​ខេត្ត​អម​ដោយ​រថយន្ត​ស៊ី​រ៉ែ​ន​នាំមុខ​ចំនួន​៦០​នាក់ កងរាជអាវុធហត្ថ​៣០​នាក់ និង​ទាហាន​២០​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ