ប្រទេសកូរ៉េខាងជើង ៖ នាថ្ងៃទី១៩មករាមានរបាយការណ៍មួយពីកូរ៉េខាងជើងថា លោកRI SU YONG អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិងជាអនុប្រធានគណៈកម្មាធិការកណ្ដាលបក្សពលករកូរ៉េ ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង៥រូប ដែលត្រូវដូរចេញ ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គមួយនាពេលថ្មីៗនេះរបស់បក្ស។
តាមYONHAPថានាថ្ងៃទី១មករាកន្លងទៅនេះ ក្រុងព្យុងយ៉ាងបានប្រកាសពីការរុះរើរដ៏សំខាន់មួយនៃមន្ត្រីបក្សដែលនោះជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ រយៈពេល៤ថ្ងៃមួយរបស់គណៈកម្មាធិការកណ្ដាលបក្សពលករកូរ៉េ។ តួនាទីរបស់បណ្ដាអ្នកដែលត្រូវដកចេញក្នុងពេលមានការរុះរើរ នៅមិនទាន់ចេញផ្សាយនៅឡើយរហូតមកទល់ពេលនេះ។
ទោះបីយ៉ាងណាភាពលម្អិតនៃកិច្ចប្រជុំពេញអង្គរបស់បក្ស ត្រួវបានលាតត្រដាងជាមួយការការចេញផ្សាយ នាថ្ងៃទី១៨មករារបស់ក្រុងព្យុងយ៉ាង ពីសមាសភាពនៃគណៈកម្មាធិការរៀបចំបុណ្យសពមួយមានសមាជិក៧០រូប សម្រាប់ពិធីបុណ្យសពរបស់យុទ្ធនារីដើម្បីឯករាជ្យភាពរបស់ប្រទេស និងជាវីរនារីជាតិលោកស្រីHWANG SUN HUI។
ម្យ៉ាងទៀតកូរ៉េខាងជើងហាក់ដូចជាជ្រើសរើសលោកRI SON GWONមន្ត្រីជាន់ខ្ពស់ដែលដឹកនាំទំនាក់ទំនងអន្តរកូរ៉េ ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោកRI YONG HO។ កូរ៉េខាងជើងក៏អាចប្រកាសពីការផ្លាស់ប្ដូរនយោបាយមួយរបស់ខ្លួន ចំពោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ ការតែងតាំងរូបលោកអាចប្រកាសជាផ្លូវការនាសប្ដាហ៍នេះ។ អតីតរដ្ឋមន្ត្រីការបរទេស គេកត់សម្គាល់ពុំឃើញមុខឡើយ ក្នុងឱកាសនៃកិច្ចប្រជុំពេញអង្គនាពេលថ្មីៗនេះរបស់បក្សពលករផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yna (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ