ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ ប្រគល់​រង្វាន់​ជូន​អ្នកលក់​ឆ្នើម​ប្រចាំឆ្នាំ ២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៥ ខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​សម្ភារ​សំណង់​បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ជូន​ដល់​ដេប៉ូ​ចែកចាយ​ដែល​ជា​អតិថិជន​របស់​ក្រុមហ៊ុន បន្ទាប់​ពី​បាន​លក់​ផលិតផល​គ្រប់​ចំនួន​ទៅ​តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​សម្រាប់​ឆ្នាំ​២០១៩ មកនេះ ។

កម្មវិធី​ពិសេស​ជូន​រង្វាន់​ដល់​ម្ចាស់​ដេប៉ូ​ចែកចាយ​ឆ្នើម​ទាំងអស់​សម្រាប់​ឆ្នាំ ២០១៩ គឺ​គិត​ចាប់​តាំងពី​ថ្ងៃ​ទី ១ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ដែល​រង្វាន់​ទាំងនោះ​រួម​មាន ៖ ទូរទស្សន៍ LCD 32Inch ១​គ្រឿង​, ម៉ាស៊ីនបោកខោអាវ ១​គ្រឿង​, ទូរ​ទឹកកក ១​គ្រឿង​, iPad Pro 64G មួយ​គ្រឿង​, iPhone XR មួយ​គ្រឿង​, Laptop Mac Pro 2017 មួយ​គ្រឿង​, ម៉ូតូ​ម៉ាក Wave 2018 មួយ​គ្រឿង រង្វាន់​ម៉ូតូ​ម៉ាក Honda Dream 2019 មួយ​គ្រឿង និង ម៉ូតូ​ម៉ាក Honda Scoopy 2020 មួយ​គ្រឿង​។

ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់ ប៉ោ ហេង នៅ​តាម​បណ្តោយ​ផ្លូវ វ៉េ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​ពី​ទទួល​បាន​រង្វាន់​ម៉ូតូ​ម៉ាក Wave 2018 រួច​មក​បាន​ប្រាប់​ឱ្យ​ដឹង​ដោយ​ក្តី​រីករាយ​ថា បាន​ស្គាល់​ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ ប្រមាណ​ជា ៤ ឆ្នាំ​មក​ហើយ តាម​រយៈ​អ្នក​ទីផ្សារ​របស់​ក្រុមហ៊ុន ដោយ​បាន​ជាវ​ផលិតផល​សំណង់​ច្រើន​ប្រភេទ​មក​លក់ ជា​ពិសេស​សន្លឹក​ម្នាងសិលា ។ ម្ចាស់​ដេប៉ូ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ផលិតផល​នេះ មាន​គុណ​​ភាពល្អ និង​តម្លៃ​សមរម្យ ងាយស្រួល​លក់​ណាស់ ហើយ​រង្វាន់​ដែល​ទទួល​បាន​ថ្ងៃនេះ គឺ​សប្បាយចិត្ត​ណាស់ ដោយសារ​តែ​លក់​គ្រប់​ចំនួន​ដែល​ក្រុមហ៊ុន​កំណត់ និង​ចង់ឱ្យ​មានកម្ម​វិធី​នេះ ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង ។

ចំពោះ​ម្ចាស់​ដេប៉ូ ភក្តី ម្នាងសិលា ដែល​ស្ថិត​នៅផ្ទះ​លេខ 12A ផ្លូវជាតិ​លេខ ៣ ភូមិ​ព្រែក​ព្រីង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ​ផង​ដែរ​ដែល​ទទួល​បាន​រង្វាន់​ម៉ូតូ​ម៉ាក Wave 2018 មួយ​គ្រឿង ។ ម្ចាស់​ដេប៉ូ​រូប​នេះ​ឱ្យ​ដឹង​ថា ផលិតផល​របស់​ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​អាច​ទទួលយក​បាន​បាន ព្រោះ​បន្ទាប់​ពី​អតិថិជន​យក​ទៅ​ប្រើប្រាស់​ឃើញ​ថា ងាយស្រួល​ធ្វើ​ហើយ​ធូរ​ថ្លៃ​ទៀត​ផង ។ ទោះជា​យ៉ាងណា ម្ចាស់​ដេប៉ូ​រូប​នេះ​មាន​អារម្មណ៍​រីករាយ​ដែល​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អតិថិជន​ឆ្នើម​ដែល​លក់​ផលិតផល​បាន​ច្រើន ។

ដោយឡែក​ម្ចាស់​ដេប៉ូ ហា​យ ម៉េ​ង​ស៊ា​ន ម្នាងសិលា ដែល​ស្ថិត​នៅផ្ទះ​លេខ 8A ផ្លូវជាតិ​លេខ ៤ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែរ​នោះ​បានឱ្យ​ដឹង​បន្ទាប់​ពី​ទទួល​រង្វាន់​ម៉ូតូ​ម៉ាក Honda Scoopy 2020 ថា បាន​ជាវ​ផលិតផល​របស់​ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ យក​មក​លក់​អស់​រយៈពេល​ជិត ៥ ឆ្នាំ​មក​ហើយ ។ ផលិតផល​របស់ ស៊ី​ឡាយ​ថ៍ គឺ​ទទួលស្គាល់​ពី​ជាង​ជា​ច្រើន​ដោយសារ​តែ​គុណភាព និង​តម្លៃ​ធូរ​ថ្លៃ​អាច​ទទួលយក​បាន ។ ម្ចាស់​ដេប៉ូ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ផលិតផល​របស់ ស៊ី​ឡាយ​ថ៍ គឺ​ស្រួល​លក់​ណាស់ ហេតុ​ដូច្នេះ​ហើយ​ទើប​ទទួល​បាន​រង្វាន់​ថ្ងៃនេះ ។

សូម​រំឭក​ផង​ដែរ​ថា ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី ៨ ខែសីហា ឆ្នាំ ២០១៥ ដោយ​បាន​ធ្វើ​ប្រតិបត្តិការ​លើ​វិស័យ​សំណង់ ដែល​ដំបូង​ចាប់ផ្តើម​លើ​ផ្នែក ដេ​គ័​រ ដោយ​បាន​នាំ​ចូល ផ្គត់ផ្គង់ និង​ចែកចាយ​ផលិតផល​ដើម​ពី​រោងចក្រ​មក​ពី​ប្រទេស​ថៃ មាន​ស្តង់ដា​គុណភាព​អន្តរជាតិ ។ ក្រៅពី​នេះ បាន​នាំ​ចូល​ទៅ​លើ​ផលិតផល​ម្នាងសិលា​ម៉ាក Knuaf បច្ចេក​វិទ្យា​ប្រទេស​អា​ល្លឺ​ម៉​ង់ (​ផលិត​នៅ​ប្រទេស​ថៃ​) និង​ផលិតផល​ម៉ាក​ត្រា​ផែនដី Oranit ម៉ាក​ត្រា​ពេជ្រ Diamond ស្តង់ដា​ថៃ ។

ក្រុមហ៊ុន​ក៏​មាន ហ្វី​ប្រូ​លាត Easy Board ហ្វី​ប្រូ​ផ្លី (​ប្រក់​ដំបូល​) ក្បឿង CT ក្តារ​បាំងសាច Plank ត​ក្តារ​ជ័រ MC និង​ជា​ពិសេស​ថែម​ទៀត​នោះ​ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ មាន​សិប្បកម្ម​កិន ឆ្អឹង ស៊ី​ឡាញ ផង​ដែរ ដែល​កិន​ដោយ​ក្រុមហ៊ុន​ផ្ទាល់ និង​មាន​ផ្គត់ផ្គង់​គ្រប់​កម្រាស់​តាម​តម្រូវការ​របស់​អតិថិជន​ទាំងអស់ ។

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​បាន​បន្ត​ពង្រីក​ខ្លួន​បន្ថែម​ទៅ​លើ​វិស័យ​ថ្មី​មួយទៀត គឺ​សង្វា​ក់​ផលិតកម្ម ដែក ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ប៉ាវ​ឡាយ (Baolai Industry) ជា​ឧស្សាហ​កម្ម​ខ្នាត​ធំ​លេខ​រៀង​ទី ២ របស់​ប្រទេស​ចិន ដែល​មាន​ផលិត​ដូច​ជា​៖ ដែក​ទីប ដែក​វី ដែក​សរសៃ និង​ដុំ​រឺ​ឡូ​សង្ក​សី គ្រប់​ពណ៌ និង​គ្រប់​កម្រាស់ ។ ក្រុមហ៊ុន ស៊ី​ឡាយ​ថ៍ មាន​វិសាលភាព​ក្នុង​ការ​ចែកចាយ​ទូ​ទាំង ២៤ ខេត្ត​-​ក្រុង ដោយ​ដើរ​តាម​ពាក្យស្លោក «​គុណភាព​ខ្ពស់ សេវាកម្ម​ល្អ តម្លៃ​សម​រម្យ​» ដើម្បី​បម្រើ​ដល់​អតិថិជន​ទាំងអស់ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ