ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ខ្សែការពារ​ហង្ស​ក្រហម​ណែនាំ​ក្លិប​ឱ្យ​ទិញ​កីឡាករ​៦០​លាន​ផោន​មក​ការពារ​ក្រុម

4 ឆ្នាំ មុន

ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ម្ចាស់​ជើងឯក​អឺរ៉ុប Liverpool ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចុះហត្ថលេខា​លើ​កីឡាករ​ឆ្នើម​ម្នាក់​របស់​ទ្វីបអាហ្វ្រិក ដែល​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​អាច​មើលឃើញ​ថា​ការ​ការពារ​របស់​ហង្ស​ក្រហម ក្លាយជា​ផ្នែក​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក​។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​គេហទំព័រ…

ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ម្ចាស់​ជើងឯក​អឺរ៉ុប Liverpool ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចុះហត្ថលេខា​លើ​កីឡាករ​ឆ្នើម​ម្នាក់​របស់​ទ្វីបអាហ្វ្រិក ដែល​ជា​ការ​ផ្លាស់​ប្តូរ​មួយ​ដែល​អាច​មើលឃើញ​ថា​ការ​ការពារ​របស់​ហង្ស​ក្រហម ក្លាយជា​ផ្នែក​មាន​ឥទ្ធិពល​បំផុត​នៅ​លើ​ពិភព​លោក​។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​គេហទំព័រ Gambling.com អតីត​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Phil Babb បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក Jurgen Klopp គួរតែ​ចុះហត្ថលេខា​ជាមួយ​តារា​ឆ្នើម​របស់​សេ​ណេ​ហ្គា​ល់ Kalidou Koulibaly ក្នុង​គោលបំណង​បង្កើន​ការ​ការពារ​របស់​ពួក​គេ​។

លោក​បាន​និយាយ​ថា​៖«​ក្នុង​នាម​ជា​អ្នកគាំទ្រ​និង​ជា​អ្នក​ផ្នែក​ផ្សព្វផ្សាយ​ម្នាក់ ខ្ញុំ​ឆ្ងល់​ថា​តើ Klopp អាច​កែ​លម្អ​ក្រុម​បាន​យ៉ាងដូចម្តេច ហើយ​ខ្ញុំ​ប្រហែលជា​ចង់​និយាយ​ថា ពួក​គេ​ប្រហែលជា​ចង់​សម្លឹង​មើល​ការ​នាំ​យក​ខ្សែការពារ​កណ្តាល​កំពូល​ផ្សេង​ទៀត​។ Virgil van Dijk គឺ​ដូច​ជា​សេះ​ដែល​កម្រ​នឹង​រង​របួស​ណាស់​។ តើ​អ្នក​អាច​ស្រ​ម៉ៃ​ឃើញ Virgil van Dijk និង Kalidou Koulibaly ជាមួយ​គ្នា​ទេ? វា​នឹង​ក្លាយជា​ភាព​ជា​ដៃគូ​ដ៏​ខ្លាំង​អស្ចារ្យ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Koulibaly ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់ក្រុមបិសាចក្រហម Manchester United ខណៈ​ដែល​ក្រុម​បិសាច​ក្រហម​បាន​និយាយ​ថា ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ ៦០​លាន​ផោន ដើម្បី​អាច​យក​កីឡាករ​របស់ Napoli រូប​នេះ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ