ធ្ងន់ធ្ងរពេក Rashford ត្រូវដេកផ្ទះមិនអាចជួយក្រុម៦សប្តាហ៍
លោក Ole Gunnar Solskjaer បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Marcus Rashford ដែលរូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដើម្បីព្យាបាល បន្ទាប់ពីការបាក់ឆ្អឹងខ្នងរបស់គេ…
លោក Ole Gunnar Solskjaer បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Marcus Rashford ដែលរូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដើម្បីព្យាបាល បន្ទាប់ពីការបាក់ឆ្អឹងខ្នងរបស់គេ…
លោក Ole Gunnar Solskjaer បានបញ្ជាក់ពីស្ថានភាពរបួសរបស់ Marcus Rashford ដែលរូបគេនឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៦សប្តាហ៍ដើម្បីព្យាបាល បន្ទាប់ពីការបាក់ឆ្អឹងខ្នងរបស់គេ ។
Rashford បានខកខានទល់នឹងក្រុម Liverpool កាលពីយប់មិញ ដោយក្រុមបិសាចក្រហមបានបរាជ័យដោយលទ្ធ ២-០ បន្ទាប់ពីការរងរបួសរបស់គេអំឡុងពេលការប្រកួតក្នុងពានរង្វាន់ FA Cup ជាមួយក្រុមចចកខ្មៅ Wolves កាលពីកណ្តលសប្តាហ៍មុន។
លោក Solskjaer បានបង្ហើបក្រោយចប់ការប្រកួតថា «ស្ថានភាពរបួសគឺអាក្រក់។ វាគឺជាការបាក់ឆ្អឹង វាបានកើតឡើងអំឡុងការប្រកួតទល់នឹងក្រុម Wolves។ ជាធម្មតាវាត្រូវការរយៈពេល ៦សប្តាហ៍ ដើម្បីឱ្យជាសះស្បើយ ប៉ុន្តែខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ ។
ប្រកួតបន្ទាប់សម្រាប់ក្រុម Man United គឺនឹងត្រូវជួបក្រុម Burnley ជាជំនួបសប្តាហ៍ទី២៤ នៃក្របខ័ណ្ឌ Premier League ៕
ចែករំលែកព័តមាននេះ