ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោម វិ​ឆ័​យ ឆ្ពោះទៅ​វគ្គ​១៦​នាក់ ក្នុង​ការ​​ប្រកួត​ជើងឯក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៧…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៧ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ស​ប្ដា​ហ៍​ទី​៣ បាន​បញ្ចប់​ហើយ កាលពី​ថ្ងៃ​ទី​១៨ មក​រា ។ កីឡាករ​បង្គោល​ខៀវ សោម វិ​ឆ័​យ ដែល​បាន​បង្ហាញ​មុខគួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្រោយ​បាត់​មុខ​មួយ​រយៈ​បាន​ឈ្នះ​គូប្រកួត​ដែល​ជា​ជើង​ខ្លាំង​ទើប​ឡើង​កូដ​ផា​ន រះ ឱ្យ​ធ្លាក់​ហើយ​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​នាក់ ។ នេះ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ស្វែងរក​២​នាក់​ទៅ​វគ្គ​១៦​នាក់ សម្រាប់​រដូវ​កាល​ថ្មី ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​សមាសភាព​៣២​នាក់​ដែល​ត្រូវ​បាន​ជម្រើស​។

ការ​ប្រកួត​នៅ​ក្នុង​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស​នេះ ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ ជា​ពិសេស​ការ​ប្រកួត​របស់​មួយគូ​នេះ ដោយសារ​តែ​អ្នក​ទាំង​ពីរ​គឺជា​គូប្រកួត​ស៊ីសាច់​ហុតឈាម ។ មួយគូ​នេះ​ប្រើ​រយៈពេល​ប្រកួត​៣​ទឹក​ពេញ​ទម្រាំ​រក​ឃើញ​លទ្ធផល​ចាញ់​ឈ្នះ​។ គេ​កត់​សម្គាល់ថា កីឡាករ​ម្ខាង​ៗ​អត់​មាន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា​តែ​ម្ដង​។

បង្គោល​ក្រហម​បាន​បើក​ការ​វាយប្រហារ​ខ្លាំង​មិនធម្មតា​ទេ​ប៉ុន្តែ​មក​ពី​បង្គោល​ខៀវ​ក៏​ខ្លាំង​មិន
ធម្មតា ហើយ​វាយ​ត្រូវ​គោលដៅ​ច្រើន​ជាង ទើប​គេ​មានសំណាង​ដណ្ដើម​បាន​កៅអី​១៦​នាក់ ដោយ​យកឈ្នះ​បង្គោល​ក្រហម​ដោយ​ពិន្ទុ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត បាន​ថ្លែង​បញ្ជាក់​ថា ការ​ប្រកួត​រដូវ​កាល​នេះ​នឹង​កាន់តែ​ល្អមើល​ហើយ ដ្បិត​ជា​វគ្គ​ជម្រុះ​ក្នុង​ជុំ​ទី​១​។ លោក​ថា សមាសភាព​នៅ​ក្នុង​រដូវ​កាល​ទី​៧​នេះ គឺ​ស្ថិត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ដែល​ជា​ប្រភេទ​មធ្យម ដូច្នេះ​សម្រាប់​កីឡាករ​គឺ​មិន​ខុស​ពី​បណ្ដុះ​កីឡាករ​ក្មេង​ៗ ដើម្បី​ត្រៀម​ទុក​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣​នោះ​ទេ ដោយ​លោក​ប្រកាស​ថា បើ​កីឡាករ​ដែល​មានមុខ​ប្រកួត​ក្នុង​រដូវ​កាល​ទី​៧​ទាំងអស់​ប្រឹងប្រែង ហើយ​តស៊ូ ប្រកួត​ដោយ​កុំ​ប្រហែស​ខ្លួន គឺ​រង្វង់​២​ទៅ​៣​ឆ្នាំ​ទៀត ពួក​គេ​នឹង​ក្លាយជា​កីឡាករ​ល្បី​ៗ​ជំនួស​អ្នក​ចាស់ ដែល​ល្បី​នៅ​ក្នុង​ពេល​នេះ​មិន​ខាន​។

លោក​សម្រេចចិត្ត​ជ្រើសរើស​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ដែល​លោក​យល់​ថា​គឺជា​ការ​បណ្ដុះ​ធនធាន​កីឡាករ​ក្មេង​ៗ​ស្នង​តំណែង ។ ការ​ប្រកួត​ក្នុង​វគ្គ​៣២​នាក់​ជម្រុះ​យក​១៦​នាក់​នេះ លោក​អះអាង​ថា សម្រាប់​គូប្រកួត​ក្នុង​ស​ប្ដា​ហ៍​បន្ទាប់​នឹង​កាន់តែ​ល្អមើល ដោយសារ​តែ​អ្នក​ប្រយុទ្ធ​ទាំងនោះ​ជម្រុះ​គ្នា​យ៉ាង​ស្វិតស្វាញ​នៅ​លើ​សង្វៀន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ