សំណាងណាស់ គេជួយទាន់ កុំអីមិនដឹង​ជា​យ៉ាង​ណា​ទេ​


​ខេត្ត​ព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​​ឱ្យ​ដឹង​ថា ​​មានករណីបុរស​ម្នាក់​​​​ត្រូវចរន្តអគ្គិសនី​ឆក់ តែ​ពុំ​បណ្តាល​អោយ​បាត់បង់​ជីវិត​ឡើយ ​បន្ទាប់ពីជនរងគ្រោះ​បាន​លើកដែកទៅប៉ះនឹងខ្សែភ្លើង បណ្តាល​ឱ្យ​ឆក់​ធ្លាក់​មកក្រោម​រងរបួស ហើយ​ត្រូវ​បានគេជួយសង្គ្រោះបឋមដោយយកទៅកប់ដីខ្សាច់ ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០​ នៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ម្នាក់​ខាងលើ​​ឈ្មោះ​លី ដា​វី​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិស្លាម មុខរបរ​ជាង​ផ្សា​ដែក មាន​ទីលំនៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ​។

​បច្ចុប្បន្ន​ ជន​រង​គ្រោះត្រូវបានគេ​បញ្ជូនទៅ​​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ក្នុង​​ស្រុក​កំពង់​សីលា​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ