ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយថ្ងៃ​ឃាត់ខ្លួន​៥៦​នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ ៖ មនុស្ស​៥៦​នាក់​ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួននៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ ក្នុង​៣៣​ករណី ។ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៥៦​នាក់ មានមុខ​សញ្ញា…

រាជធានី​​ភ្នំពេញ ៖ មនុស្ស​៥៦​នាក់​ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួននៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ ក្នុង​៣៣​ករណី ។ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៥៦​នាក់ មានមុខ​សញ្ញា ជួញដូរ​គ្រឿងញៀនចំនួន​៤៥​នាក់ និង​អ្នក​ប្រើប្រាស់​១១​នាក់ ។ វត្ថុ​តាង​ដែលចាប់សរុប​ក្នុង​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ រួម​មាន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​១១១០,៩០​ក្រាម និង​៣៦​កញ្ចប់​តូច​។

ការបង្ក្រាប​គ្រឿងញៀន​នៅ​ថ្ងៃទី​​១៨ មករា ឆ្នាំ​២០២០​នេះ រួមមាន ជួញដូរ​​ចំនួន​៧​ករណី ឃាត់​ខ្លួន​៨​នាក់ ចាប់​យក​ថ្នាំញៀន​ប្រភេទ ​ice ១៥៣,៨២​ក្រាម​, ខេត្ត​បាត់ដំបង ៖ ជួញដូរ​២​ករណី ឃាត់​ចំនួន​២​នាក់ ប្រើប្រាស់​២​ករណី ឃាត់​២​នាក់ ចាប់​យក​​ថ្នាំញៀនប្រភេទ ice ៥,៨៩​ក្រាម​, ​ខេត្ត​កំពង់ចាម ៖ ជួញដូរ​១​ករណី ឃាត់​១​នាក់ ប្រើប្រាស់​​គ្មាន​ ឃាត់​៣​នាក់ ចាប់​យក​​គ្រឿងញៀន​ប្រភេទ​ice ០,៨៦​ក្រាម​ ខេត្ត​កំពង់ស្ពឺ ៖ ជួញដូរ​១​ករណី ឃាត់​៣​នាក់ ចាប់​យក​​ថ្នាំញៀន​ប្រភេទ ice ០,១៧​ក្រាម​, ខេត្ត​កណ្ដាល ៖ ជួញដូរ​៣ករណី ឃាត់​១១​នាក់ ចាប់​យកគ្រឿងញៀន​ប្រភេទ ​ice ​ចំនួន​៩​កញ្ចប់​តូច​, ​ខេត្ត​កោះកុង ៖ ជួញដូរ​១​ករណី ឃាត់​៤​នាក់ ចាប់​យក​​គ្រឿងញៀន​ប្រភេទ ice ៦​កញ្ចប់​តូច​, ខេត្ត​សៀមរាប​៖ ប្រើប្រាស់​១​ករណី ឃាត់​៦​នាក់​, ​ខេត្ត​ស្ទឹង​ត្រែង ៖ ជួញដូរ​១​ករណី ឃាត់​១​នាក់ ចាប់​យក​​​គ្រឿងញៀន​ប្រភេទ​ice ២,៣៩​ក្រាម​, ខេត្ត​ស្វាយ​រៀង ៖ ជួញដូរ​១​ករណី ឃាត់​២​នាក់​, រាជធានី​ភ្នំពេញ​៖ ជួញដូរ​៥​ករណី ឃាត់​១០​នាក់ ចាប់​យក​គ្រឿងញៀន ​ice ២១​កញ្ចប់​តូច​៕ (​កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ