ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿនម៉្លេះ បើកវ៉ាគេឯង ស្រាប់តែ​វាក់អើពីមុខធ្លាក់ចេញពីផ្លូវ​ក្រឡាប់​ខ្ទេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​សង្ស័យ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ ខណៈ​ពេល​​បើក​បោះពួយ​​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ស្រប​ទិស ហើយ​វាក់​អើ​​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​នៅ​​ខាង​មុខកំពុងធ្វើដំណើរ​បញ្ច្រាសទិសគ្នា​ បន្ទាប់មក​រថយន្ត​ម៉ាកកាមរី​ក៏​គេច​ទៅ​ឆ្វេង ​បណ្តាល​ឱ្យ​ធ្លាក់​ចេញ​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយរងការ​ខូច​ខាត​​យ៉ាង​ដំណំ ប៉ុន្តែ​មិន​បង្ក​​ឱ្យ​មនុស្ស​ណាម្នាក់​រងគ្រោះថ្នាក់នោះទេ ​។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​សង្ស័យ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ ខណៈ​ពេល​​បើក​បោះពួយ​​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ស្រប​ទិស ហើយ​វាក់​អើ​​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​នៅ​​ខាង​មុខកំពុងធ្វើដំណើរ​បញ្ច្រាសទិសគ្នា​ បន្ទាប់មក​រថយន្ត​ម៉ាកកាមរី​ក៏​គេច​ទៅ​ឆ្វេង ​បណ្តាល​ឱ្យ​ធ្លាក់​ចេញ​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយរងការ​ខូច​ខាត​​យ៉ាង​ដំណំ ប៉ុន្តែ​មិន​បង្ក​​ឱ្យ​មនុស្ស​ណាម្នាក់​រងគ្រោះថ្នាក់នោះទេ ​។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាប់​ព្រំប្រទល់​ជាមួយ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

រថយន្ត​​មួយគ្រឿង​​ខាងលើ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២X-៦៥០២ អ្នកបើកបរ​មិនស្គាល់​អត្ត​សញ្ញាណ ។​

តាម​ប្រភពព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា មុនពេល​​កើតហេតុ គេឃើញ​រថយន្ត​​មួយគ្រឿងម៉ាក​កាម​រី​បា​ឡែ​ន​ខាងលើ បើកបរ​​ពី​កើត​ទៅ​លិច​​ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ ក៏​វ៉ា​ជែង​រថយន្ត​ស្រប​ទិសគ្នា​ ​ហើយ​វាក់​អើ​ជាមួយ​រថយន្ត​ដឹក​ទំនិញ​មួយគ្រឿងនៅ​ខាងមុខ​​​កំពុងធ្វើដំណើរ​​បញ្ច្រាស​ទិស​គ្នា ពេលនោះ​​រថយន្តកាមរី​បើក​គេច​បង្ហួស​ទៅ​ឆ្វេង ​បណ្តាល​ឱ្យ​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ សំណាងល្អ​អ្នកបើកបរ​រថយន្ត​កាមរី​​បាន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​ជាប់ ទើប​មិន​រង​របួស ប៉ុន្តែ​មិនដឹងថា អ្នកបើកបរ​រថយន្ត​កាមរីភ័យលស់​ព្រលឹង​យ៉ាង​ណាទេ ចំណែក​រថយន្ត​ម៉ាកកាមរីរងការ​ខូចខាតយ៉ាង​ដំណំ ។

ក្រោយពេល​​កើតហេតុ សមត្ថកិច្ច​​បាន​ចុះ​ទៅ​ពិនិត្យ​ និង​ជួយ​អន្តរាគមន៍​ជាក់ស្តែង​នៅកន្លែងកើតហេតុ​ ​ប៉ុន្តែ​ដោយ​មិន​បង្ក​​ឱ្យប៉ះពាល់​ដល់​អ្នក​ដទៃ ហើយ​ក៏​គ្មាន​នរណាម្នាក់​​រង​របួសនោះ ទើប​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​រក​រថយន្ត​ស្ទូច​មក​​ដឹក​យក​រថយន្តម៉ាកកាមរី​​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ សមត្ថកិច្ច​​បាន​ផ្តាំ​ផ្ញើ​ទៅ​ដល់​​អ្នកបើកបរ​គ្រប់​រូប សូម​​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ ដើម្បី​ការពារ​អាយុជីវិត​អស់​ខ្លួន​ និង​អ្នក​ដទៃ ជា​ពិសេស​បងប្អូន​ជាអ្នក​បើក​បរ​រថយន្ត​​កុង​តឺន័រ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ