រាជធានីភ្នំពេញ ៖ មីជាតិចេញប្រម៉ូសិនថ្មី ៣រសជាតិក្នុងកេសតែមួយ ជាមួយតម្លៃប្រម៉ូសិន ដើម្បីអបអរសាទរក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០ និងចូលឆ្នាំថ្មីប្រពៃណីចិន នៅចុងខែមករាខាងមុខនេះ ។
កេសមីជាតិ សម្រាប់ប្រម៉ូសិនថ្មីនេះ ត្រូវបានឌីហ្សាញដោយប្រើពណ៌ការ៉ុតឆើត ដែលងាយស្រួលចំណា និងរកមើលនៅលើទីផ្សារ ដោយក្នុងមួយកេស មានមីជាតិ រសជាតិសាច់ជ្រូកចិញ្ច្រាំ១០កញ្ចប់ រសជាតិស៊ុបមាន់១០កញ្ចប់ និងរសជាតិខគោ១០កញ្ចប់ ។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សាររបស់ មីជាតិបានលើកឡើងថា «ប្រូម៉ូសិន ៣រសជាតិក្នុងកេសតែមួយនេះ ធ្វើឡើងដើម្បីផ្តល់ភាពស្រួល ដល់អ្នកដែលចង់ភ្លក់ មីជាតិ និងគ្រួសារដែលមានសមាជិក មានចំណង់ចំណូលចិត្តផ្សេងៗគ្នា ពីព្រោះទិញតែមួយកេសទេ តែអាចតម្រូវចិត្តបានគ្រប់គ្នា» ។
តម្លៃរបស់ មីជាតិ ៣ រសជាតិក្នុងកេសតែមួយនេះ ក៏ជាតម្លៃប្រម៉ូសិនផងដែរ ។ លោកពន្យល់ថា «ធម្មតាបើគិតជាកេស មីជាតិ រសជាតិខគោ មានតម្លៃថ្លៃជាង រសជាតិស៊ុបមាន់ និងសាច់ជ្រូកចិញ្ច្រាំបន្តិច ប៉ុន្តែតម្លៃជាកេស សម្រាប់ប្រម៉ូសិនថ្មីនេះ គឺស្មើនឹងតម្លៃមីជាតិ រសជាតិស៊ុបមាន់ និងសាច់ជ្រូកចិញ្ច្រាំ ដែលធ្វើឲ្យចំណេញសម្រាប់អ្នកទិញទៅបរិភោគខ្លូនឯង និងទៅលក់រាយបន្ត» ។
លោកបន្តថា ស្តុកសម្រាប់ប្រម៉ូសិននេះក៏មានកំណត់ផងដែរ ដូច្នេះ គួររួសរាន់ឡើងមុនពេល មីជាតិ ប្រម៉ូសិននេះ មុនអស់ពីស្តុក ។ គួរបញ្ជាក់ផងដែរថា មីជាតិ ជាផលិតផលមីកញ្ចប់របស់ខ្មែរ ដែលមានរសជាតិបែបខ្មែរ ដំបូងគេបង្អស់នៅប្រទេសកម្ពុជា និងត្រូវបានផលិតឡើងដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីធានាឲ្យបានគុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ ។ មីជាតិមានបីរសជាតិ គឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ ។ មីជាតិស្នាដៃខ្មែរ រសជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ