ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាត្មា​ឈប់​ខន្តី !

4 ឆ្នាំ មុន
  • ភ្នំពេញ

តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​ជើង​ចាស់ ជើង​យូរ​៣៥​ឆ្នាំ​…​ថ្លែង​ចំពោះ​មុខ​អ្នកកាសែត​៥.០០០​នាក់​…​បាន​ចាត់​ទុក​អ្នកកាសែត​ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ។ ថ្លែង​ចប់​ភ្លាម​…​ស្នូរ​ទះដៃ​ប្រមាណ​៥០០០​គូ​លាន់ឮ​យ៉ាង​កងរំពង​…​ស្វាគមន៍​អបអរសាទរ​នូវ​សារ​ដែល​ប្រកប​ទៅ​ដោយ «​សច្ចៈ​ធម៌​» ដ៏​មាន​តម្លៃ​បំផុត​…​ដែល​សំខាន់​នោះ​គឺ​ដាស់តឿន​មន្ត្រី​តូច​ធំ​ទាំងឡាយ​ក្នុង​របប​ដ៏​មាន​អំណាច​នេះ​…​កុំ​កោង កុំ​កាច ឬ​កុំ​ឈ្លើយ​ពេក​…​ជាមួយ​អ្នកកាសែត​ដ៏​មហា​ល្ហេ​ម​ល្ហា​ម​ទាំងឡាយ​នេះ​ដូច​មុន ។…

តេ​ជោ​សែន នាយក​រដ្ឋមន្ត្រី​ជើង​ចាស់ ជើង​យូរ​៣៥​ឆ្នាំ​…​ថ្លែង​ចំពោះ​មុខ​អ្នកកាសែត​៥.០០០​នាក់​…​បាន​ចាត់​ទុក​អ្នកកាសែត​ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន ។ ថ្លែង​ចប់​ភ្លាម​…​ស្នូរ​ទះដៃ​ប្រមាណ​៥០០០​គូ​លាន់ឮ​យ៉ាង​កងរំពង​…​ស្វាគមន៍​អបអរសាទរ​នូវ​សារ​ដែល​ប្រកប​ទៅ​ដោយ «​សច្ចៈ​ធម៌​» ដ៏​មាន​តម្លៃ​បំផុត​…​ដែល​សំខាន់​នោះ​គឺ​ដាស់តឿន​មន្ត្រី​តូច​ធំ​ទាំងឡាយ​ក្នុង​របប​ដ៏​មាន​អំណាច​នេះ​…​កុំ​កោង កុំ​កាច ឬ​កុំ​ឈ្លើយ​ពេក​…​ជាមួយ​អ្នកកាសែត​ដ៏​មហា​ល្ហេ​ម​ល្ហា​ម​ទាំងឡាយ​នេះ​ដូច​មុន ។

កោះសន្តិភាព​ចាត់ទុកជា «​អ្នកក្រ​សែត​» ជើង​ចាស់ ជើង​យូរ​នឹង​គេ​ដែរ​…​មាន​វិជ្ជាជីវៈ ប្រកបដោយ​ក្រមសីលធម៌​ដ៏​ប្រពៃ​មួយ​…​បាន​ជួប​អស់ហើយ​នូវ​ការ​ឆ្លើយ​តប​វិញ​…​ប្រកប​ទៅ​ដោយ​ភាព​ក្រអឺតក្រទម​…​ភាព​ឈ្លើយ​របៀប​មាន​តែ​អញ​…​ពី​មន្ត្រី​ថ្នាក់​ខេត្ត​ក៏​មាន​…​ថ្នាក់​ស្រុក​ក៏​មាន​…​ថ្នាក់​មន្ទីរ​ជំនាញ​ធំ​ៗ​ក៏​មាន ។​ល ។

ក្រុម​អ្នក​តាមដាន​សភាពការណ៍​បាន​វាយតម្លៃ​ថា​…​អភិបាលខេត្ត​មួយ​នោះ​…​ឡើង​កូដ​ខ្លាំង​ណាស់​…​ដែល​ឡើង​ខ្លាំង​និង​ល្បី ក៏​ដោយសារ​តែ​…​បាន​អ្នកកាសែត​ជួយ «​ឡង់សេ​» ពី​ស្នាដៃ​…​ពី​ការ​លះបង់​ពេលវេលា​ដើម្បី​ដឹកនាំ​ខេត្ត​។ លុះ​បាន​ឡើង​កូដ «​ជក់ខ្យល់​»…​ស្រាប់តែ​ចាប់ផ្តើម «​វ៉ៃ​បក​» ផង​…​ត្បក​ផង​…​ដាក់​អ្នកក្រ​សែត​វិញ​យ៉ាង​ច្រាស់ខ្យល់​…​ដែល​តាម​ការ​វាយតម្លៃ​…​ទំនង​ឆ្លង​ដល់ត្រើយ​…«​ចំតិត​គូទ​» ពេញទំហឹង ដាក់​អ្នកកាសែត​ពេញ «​ឱ​រ៉ា​» តែ​ម្តង ។

ជាក់ស្តែង​…​មាន​ថ្ងៃមួយ​នោះ​អ្នកកាសែត​យើង​…​តាម​រយៈ​ទូរស័ព្ទ​ចូល​…​បាន​សុំ​សួរ​ថា ៖
-​ជំរាបសួរ​ឯកឧត្តម​…​ខ្ញុំបាទ​កាសែត​កោះសន្តិភាព សុំ​ឯកឧត្តម​មេត្តា​ជួយ​បំភ្លឺ​រឿង​មួយ​…​ឃើញ​គេ​ដឹក​ដី​ចាក់​លុប​ស្រះ​ធំ​មួយ​…​ជា​ស្រះ​ពី​បុរាណកាល​កេរ​ដូនតា​…​តើ​បាន​សម្រេច​ពី​ថ្នាក់​ណា​ដែរ ឯកឧត្តម ? ព្រោះ​ប្រជាជន​ដែល​កំពុង​ប្រើ​ទឹកស្រះ​នេះ​ប្រចាំ​ថ្ងៃ​កំពុង​ជ្រួល​…​។

សំណួរ​ប្រកបដោយ​វិជ្ជាជីវៈ​…​ប្រកបដោយ​ក្រមសីលធម៌​មិន​ទាន់​ចប់​ផង​…​ស្រាប់តែ​លោក​ឯកឧត្តម​ឆ្លើយ​ផូង​…​ទំនង​បែប​មុខ​ក្រហម​ផង​ក៏​មិនដឹង​…​ព្រោះ​មើល​តាម​ទូរស័ព្ទ​ឮ​តែ​សម្លេង​…​តប​វិញ​យ៉ាង​ខ្លី​ថា ៖
-​ខ្ញុំ​ជា​អ្នក​ធ្វើ​…​លោក​ជា​អ្នក​ថា​…​មើលឃើញ​អី​ថា​ហ្នឹង​ទៅ​…​រួច​ក៏​បិទ​ទូរស័ព្ទ​លាន់​ផស !

កោះសន្តិភាព​ជើង​ចាស់​តែង​គិត​វែង​…​មិន​ហ៊ាន​តបត​ទេ​…​ទំនង​បែប​គាត់​ខឹង​អ្នក​ណា​ពី​ចម្ងាយ​ក៏​មិនដឹង​…​ហើយ​គិត​ថា ចាំ​ថ្ងៃក្រោយ​លោក​ឯកឧត្តម​បាត់​ខឹង​…​ដល់​ពេល​ញោម​ស្លូត​…​ចាំ​សួរ​ម្តងទៀត ។

គិត​ថា​…​បើ​សុំ​សួរ​ម្តងទៀត​…​បើ​នៅ​តែ​កោងកាច​…​គេច​ពី​សំណួរ​ទៀត​…​អាត្មា​សុំ​«​ឈប់​ខន្តី​»​ហើយ​…​េ​ហ !​េ​ហ !

អត្ថបទសរសេរ ដោយ