ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ Juventus មិន​ស្រួល​ក្នុង​ខ្លួន ពេល​ឃើញ Messi បាន Ballon d’Or លើក​ទី​៦

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម​សេះបង្កង់ Juventus លោក Maurizio Sarri បាន​សារភាព​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អ្នកចាត់ការ​ក្រុម​សេះបង្កង់ Juventus លោក Maurizio Sarri បាន​សារភាព​ថា ការ​ជួយ​កំពូល​តារា​ឆ្នើម Cristiano Ronaldo ឈ្នះ​ពាន Ballon d’Or ជា​អាទិភាព​កំពូល​មួយ​របស់​គាត់ ខណៈ​ដែល​ការ​ប្រយុទ្ធ​ដើម្បី​ភាព​លេចធ្លោ​រវាង Lionel Messi និង កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​បន្ត​។

គូប្រជែង​ទាំង​ពីរ​បាន​ឈ្នះ ១១​ដង​ក្នុង​ចំណោម​ពានរង្វាន់ Ballons d’Or ចំនួន ១២ លើក​កន្លង​មក ដោយ​អា​ហ្ស​ង់​ទី​ន Messi បាន​ឈ្នះ​វា​ចំនួន ៦​លើក ហើយ Ronaldo បាន​ទទួល​រង្វាន់​ចំនួន ៥​ដង​។ Luka Modric បាន​ឈ្នះ​ពានរង្វាន់​នេះ​នៅ​ក្នុង​ឆ្នាំ ២០១៨ ដោយ​បាន​បំបែក​ភាព​លេចធ្លោ​មួយ​ទសវត្សរ៍​។

គ្រូបង្វឹក Juventus លោក Sarri បាន​សារភាព​ថា ពេល​នេះ​គាត់​មាន​អារម្មណ៍​ថា​ខឹង​នឹង​អ្នក​ដែល​មាន Ballons d’Or ច្រើន​ជាង​កីឡាករ​របស់​គាត់ ហើយ​សង្ឃឹមថានឹង​ជួយ​ដល់​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ ក្នុង​ការ​ឈ្នះ​ពាន​នេះ​ជា​លើក​ទី​៦​។

យោង​តាម​សារព័ត៌មាន Football Italia បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ជួយ Ronaldo ឈ្នះ​ពានរង្វាន់ Ballon d’Or ទី ៦ ព្រោះថា​នៅ​ពេល​ដែល​ឃើញ​នរណា​ម្នាក់​មិនមែន​ក្នុង​ក្រុម​ខ្ញុំ មាន​ពាន​នេះ​លើស​គាត់ គឺ​ខ្ញុំ​មិន​ស្រួល​ក្នុង​ខ្លួន​ទេ​។ នៅ​ពេល​អនាគត Dybala ក៏​អាច​ប្រកួតប្រជែង​យក​ពាន​នេះ​បាន​ដែរ ដោយសារ​តែ​គាត់​លេង​បាន​លេចធ្លោ​ក្នុង​វិស័យ​បាល់ទាត់​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ