ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រិះគន់​ក្រុម​ឡាន​ដឹក​ដី និង​សម្តែង​ក្តី​បារម្ភ​អំពី​សុវត្ថិភាព (មានវីដេអូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៨ នៅ​ក្រុង​បោយ​ប៉ែ​ត ពិសេស​អ្នក​រស់នៅ​អម​សងខាង​ផ្លូវជាតិ​មួយ​នេះ​បាន​សម្តែង​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍​ព្រោះតែ​ក្រុម​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ចេញពី​ភូមិ​អូរ​នាង​បើក​ល្បឿន​លឿន​ហួសកំណត់​ហើយ​ផ្ទុក​អាច​ម៌​ដី​ពេញ​ៗ​មិន​មានការ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។ អ្នកស្រុក​លើក​ឡើង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ថា ថ្ងៃ​ណាមួយ​គ្រោះថ្នាក់​ចរាចរ​អាច​នឹង​កើត​មាន​ឡើងជា​យថាហេតុ ព្រោះតែ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនេះ​បើក​លឿន​មិន​គិត​ថា​កន្លែង​ខ្លះ​មាន​ផ្លូវបំបែក​ជា​បួន​ឡើយ…

ខេត្តបន្ទាយមានជ័យ ៖ អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៨ នៅ​ក្រុង​បោយ​ប៉ែ​ត ពិសេស​អ្នក​រស់នៅ​អម​សងខាង​ផ្លូវជាតិ​មួយ​នេះ​បាន​សម្តែង​ក្តី​បារម្ភ​អំពី​សុវត្ថិភាព​ចរាចរណ៍​ព្រោះតែ​ក្រុម​រថយន្ត​ដឹក​ដី​រាប់​សិប​គ្រឿង​ចេញពី​ភូមិ​អូរ​នាង​បើក​ល្បឿន​លឿន​ហួសកំណត់​ហើយ​ផ្ទុក​អាច​ម៌​ដី​ពេញ​ៗ​មិន​មានការ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។

អ្នកស្រុក​លើក​ឡើង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​ថា ថ្ងៃ​ណាមួយ​គ្រោះថ្នាក់​ចរាចរ​អាច​នឹង​កើត​មាន​ឡើងជា​យថាហេតុ ព្រោះតែ​ក្រុម​រថយន្ត​ដឹក​ដី​ទាំងនេះ​បើក​លឿន​មិន​គិត​ថា​កន្លែង​ខ្លះ​មាន​ផ្លូវបំបែក​ជា​បួន​ឡើយ ។

អ្នកស្រុក​និយាយ​ថា ក្រុម​រថយន្ត​ដឹក​ដី​ទាំងនេះ​បើក​លឿន​ទាំង​ទៅ​ទាំង​មក ហើយ​ពេល​ខ្លះ​បើក​ប្រជែង​គ្នា​ប្រសាច​ពេញ​ផ្លូវ ព្រោះ​ចង់​លឿន​ដឹក​បាន​ច្រើន​ជើង ដោយ​មិន​គិត​ពី​ហានិភ័យ​ដែល​នឹង​កើតឡើង​ឡើយ ។ មិនតែប៉ុណ្ណោះ​ពេល​ខ្លះ​ដី​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ និង​ហ៊ុយ​ទៀត​ផង ព្រោះ​ផ្ទុក​ច្រើន​ៗ​ពេក ។ ចំណែក​ទីតាំង​ជីក​យក​អាច​ម៌​ដី​របស់​ក្រុមហ៊ុន​នីមួយ​ៗ​ក៏ជ្រៅ​ស្ទើរ​ដល់​ក្បាល​ប្រែ​ត​មិនដឹង​ថា​មានច្បាប់​ទម្លាប់​ពី​មន្ទីរ​ពាក់ព័ន្ធ​ឬ​យ៉ាងណា​ឡើយ​។

ពេល​លើក​ឡើង​ពី​ការ​រិះគន់​របស់​អ្នកស្រុក និង​ច្បាប់ទម្លាប់​ខាងលើ​នេះ បុរស​ឈ្មោះ​ឡាយ​ដែល​អះអាង​ថា​ជា​មេកា​គ្រប់គ្រង​រថយន្ត​ដឹក​ដី​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​ទាំងអស់​ឲ្យ​បើកបរ​គោរព​ច្បាប់​ចរាចរ និង​បើក​ឲ្យ​បាន​សមរម្យ​។

ទោះបីជា​យ៉ាងណា មេការ​រូប​នេះ​លើក​ឡើង​ថា លោក​មិន​បាន​ស្ថិត​នៅ​ជាមួយ​អ្នកបើកបរ​គ្រប់ពេល​ទេ ដោយ​ពួក​គេ​អាច​បើក​លឿន​ទើប​មានការ​រិះគន់​បែប​នេះ​។​ចំពោះ​ច្បាប់ទម្លាប់​ក្នុង​ការ​ធ្វើ​អាជីវកម្ម បុរស​ខាងលើ​ប្រាប់​ថា​លោក​មិនដឹង​ទេ ព្រោះ​លោក​គ្រាន់តែ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្រុម​រថយន្ត​ដឹក​ដី មិនមែន​ជា​ម្ចាស់​ក្រុមហ៊ុន​ឡើយ ហើយ​បញ្ជាក់​ថា​រថយន្ត​ដឹក​ដី​និង​រណ្តៅ​ដី​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ភូមិ​អូរ​នាង​សង្កាត់​ផ្សារ​កណ្តាល​នេះ​មិនមែន​មាន​តែ​ក្រុមហ៊ុន​លោក​មួយ​នោះ​ទេ​គឺ​មាន​ក្រុមហ៊ុន​គេ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

អ្នកស្រុក​សំណូមពរ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​មេត្តា​ពិនិត្យ​មើល​បញ្ហា​ខាងលើ​នេះ​ផង ចៀសវៀង​គ្រោះថ្នាក់​កើត​មាន​ឡើងជា​យថាហេតុ​លើ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ណាមួយ​។

គួរ​បញ្ជាក់​ថា កន្លង​មក​នៅ​ពេល​ដែល​ក្រុមការងារ​ជញ្ជីង​ច​ល័​ត្រ​របស់​អន្តរក្រសួង​ចុះ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់​រថយន្ត​ដឹក​ដី​ត្រួតពិនិត្យ​ទម្ងន់​រក​ឃើញ​ដឹក​លើស​ទម្ងន់​ជា​ច្រើន​គ្រឿង​និង​បាន​ផាកពិន័យ​យក​ថវិកា​ចូល​រដ្ឋ​បាន​មួយ​ចំនួន​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ