ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេញ​មួយ​ឆ្នាំ​2019​ ​សំណុំ​​រឿង​បំផ្លាញ​ធនធានធម្មជាតិ​205​ករណី

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ពេញ​មួយ​ឆ្នាំ​២០១៩ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចងក្រង​សំណុំរឿង​បទល្មើស​ធន​ធានធម្មជាតិ ពី​បណ្តា​ដែនជម្រកសត្វព្រៃ​នានា​ចំនួន​២០៥​ករណី ក្នុង​នោះ​មាន​សំណុំរឿង​ពិន័យ​អន្តរការណ៍​ចំនួន​៧៥​ករណី និង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ចំនួន​១៣០​ករណី ។ របាយការណ៍​នេះ ត្រូវ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច…

ខេត្តមណ្ឌលគិរី ៖ ពេញ​មួយ​ឆ្នាំ​២០១៩ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ចងក្រង​សំណុំរឿង​បទល្មើស​ធន​ធានធម្មជាតិ ពី​បណ្តា​ដែនជម្រកសត្វព្រៃ​នានា​ចំនួន​២០៥​ករណី ក្នុង​នោះ​មាន​សំណុំរឿង​ពិន័យ​អន្តរការណ៍​ចំនួន​៧៥​ករណី និង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ចំនួន​១៣០​ករណី ។

របាយការណ៍​នេះ ត្រូវ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ ​និង
លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០ របស់​មន្ទីរ​បរិស្ថាន​ខេត្ត កាលពី​ថ្ងៃ​ទី​១៣ ខែមករា​កន្លង​មក ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​សហគមន៍​តំបន់​ការពារ
ធម្ម​ជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មាន​ចំនួន​២១​សហគម​ន៍ ស្មើនឹង​ទំហំ​ផ្ទៃដី​សរុប​៦៣.០៧៧​ហិ​កតា
ក្នុង​នោះ​ប្រជាពលរដ្ឋ​សរុប​ចំនួន​១៧.៩៥៦​នាក់ ស្មើនឹង​៣.៤១៤​គ្រួសារ និង​មាន​ចំនួន​ភូមិ​សរុប​៤០​ភូមិ ។

ការ​ចុះបញ្ជី​សហគមន៍​ជនជាតិ​ដើម​ភាគ តិច​មាន​ចំនួន​២១​សហគមន៍ ក្នុង​នោះ​ដែន​ជម្រក សត្វ​ព្រៃ​កែវ​សីមា​ចំនួន​១៨​សហគមន៍ ក្នុង​ដែន ជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​ចំនួន​២​សហគមន៍ និង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​១​សហគមន៍ ។

លោក រ័​ត្ន វី​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ថ្នាក់​ដឹក នាំ ក៏​ដូច​ជា​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​របស់​ខ្លួន​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ជា​ពិសេស​ធានា​បាន​នូវ​បរិស្ថាន​ស្អាត សន្តិសុខ សុវត្ថិភាព និង​ការ​អភិរក្ស​ធនធាន​ធម្ម​ជាតិ រួម​ទាំង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​កិច្ច​គាំពារ​បរិស្ថាន ។

ជាមួយ​នេះ ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ និង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​ភាព​សុខសាន្ត ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សង្គម ដល់​អ្នក​វិនិយោគ​ក្នុង ​និង​ក្រៅប្រទេស ក៏​ដូច​ជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ចូល​មក​ទស្សនា​ក្នុង​តំបន់​ទេស​ចរណ៍​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​ខេត្ត​មួយ​នេះ ។

លោក​អនុរដ្ឋលេខាធិការ បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិ​ស្ថាន ត្រូវ​រក្សា​សាមគ្គីភាព និង​បន្ត​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ឱ្យ​ស័ក្តិ​សមជា​មន្ត្រី
បម្រើ​រាស្ត្រ សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់​នៅ​ប្រកបដោយ​សុខុមាលភាព និង​អនាម័យ​បរិ​ស្ថាន​ស្អាត រួមចំណែក​ក្នុង​ការ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព និង​រួម​គ្នា​ការពារ​ធនធានធម្មជាតិ ។

ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​បរិ​ស្ថាន​នៅ​កម្ពុជា សំដៅ​ធានា​នូវ​ប្រសិទ្ធ​ភាព​ការងារ ដែល​មាន​សសរស្តម្ភ​ចំនួន​៥​គឺ ទី​១-​កិច្ច​គាំពារ​បរិ ស្ថាន ទី​២-​កិច្ច​ការពារ​ជីវចម្រុះ ទី​៣-​ការ​រស់នៅ​ប្រកបដោយ​ចីរភាព ទី​៤-​រដ្ឋបាល​ទំនើប និង​ទី​៥-​ការ​អភិរក្ស​ធន​ធាន​ធម្មជាតិ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ