ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុយក្លេអ៊ែរ​ ​លោក​ត្រាំ​គំរាម​ពួក​អឺ​រ៉ុ​ប

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ដោយ​ដកស្រង់​សម្ដី​បណ្ដា​អ្នក​ទទួលខុសត្រូវ​អឹ​រ៉ុ​ប កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​រាយការណ៍​នា​ថ្ងៃ​ទី​១៥​មក​រា​ថា រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ គំរាម​យកពន្ធ​នាំ​ចូល​បណ្ដា​រថយន្ត​អឺរ៉ុប​ដល់​២៥% ប្រសិនបើ​បារាំង អង់គ្លេស​និង​អា​ល្លឺ​ម៉​ង់​មិន​ចោទប្រកាន់​ជា​ផ្លូវការ ចំពោះ​អ៊ី​រ៉​ង់​ថា​រំលោភ​បំពាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អា​មេ​រិ​ក​ដកខ្លួន​ថយ​ទេ​នោះ​។…

សហរដ្ឋអាមេរិក ៖ ដោយ​ដកស្រង់​សម្ដី​បណ្ដា​អ្នក​ទទួលខុសត្រូវ​អឹ​រ៉ុ​ប កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​រាយការណ៍​នា​ថ្ងៃ​ទី​១៥​មក​រា​ថា រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ គំរាម​យកពន្ធ​នាំ​ចូល​បណ្ដា​រថយន្ត​អឺរ៉ុប​ដល់​២៥% ប្រសិនបើ​បារាំង អង់គ្លេស​និង​អា​ល្លឺ​ម៉​ង់​មិន​ចោទប្រកាន់​ជា​ផ្លូវការ ចំពោះ​អ៊ី​រ៉​ង់​ថា​រំលោភ​បំពាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អា​មេ​រិ​ក​ដកខ្លួន​ថយ​ទេ​នោះ​។

ប្រទេស​អឺរ៉ុប​ទាំង​៣​ជា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះ ប្រកាស​កាលពី​ថ្ងៃ​ទី​១៤​មក​រា ពី​ចេតនា​ពួក​គេ​ប្រើ​យន្តការ​នៃ​ដំណោះស្រាយ​ទំនាស់​ចំពោះ​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន ដែល​នឹង​អាច​នាំ​ទៅ​រក​ការ​បញ្ចប់ ការ​ស្ដារ​ឡើង​វិញ​នៃ​ទណ្ឌកម្ម​អន្តរជាតិ​។ កាសែត​វ៉ា​ស៊ិ​ន​តោន​ប៉ុស្តិ៍​ថា នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​ក្រុង​វ៉ា​ស៊ិ​ន​តោន​ប្រើ​ការ​គំរាមកំហែង​បែប​នេះ​ក្នុង​គោលដៅ​នយោបាយ​ការ​បរទេស​។

កាសែត​អា​មេ​រិ​ក​នោះ​ធ្វើការ​កត់​ស​ម្កាល់​ថា ការ​ចាប់បង្ខំ​នេះ​របស់​អា​មេ​រិ​ក​គឹ​ចាំបាច់ ព្រោះ​ពួក​អឹ​រ៉ុ​ប​ធ្លាប់​ប្រាប់​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ពី​ចេតនា​ពួក​គេ​អនុវត្ត​យន្តការ​ដំណោះស្រាយ​ទំនាស់​លើ​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ