ភាពស្រពិចស្រពិលជុំវិញបញ្ហារបួស Rashford
លោក Ole Gunnar Solskjaer បានបញ្ជាក់ពីព័ត៌មានជុំវិញបញ្ហារបួសរបស់កីឡាករ Marcus Rashford បន្ទាប់ពីជ័យជម្នះ 1-0 របស់ក្រុមទល់នឹងក្រុម…
លោក Ole Gunnar Solskjaer បានបញ្ជាក់ពីព័ត៌មានជុំវិញបញ្ហារបួសរបស់កីឡាករ Marcus Rashford បន្ទាប់ពីជ័យជម្នះ 1-0 របស់ក្រុមទល់នឹងក្រុម…
លោក Ole Gunnar Solskjaer បានបញ្ជាក់ពីព័ត៌មានជុំវិញបញ្ហារបួសរបស់កីឡាករ Marcus Rashford បន្ទាប់ពីជ័យជម្នះ 1-0 របស់ក្រុមទល់នឹងក្រុម Wolverhampton នៅ Old Trafford ក្នុងពានរង្វាន់ FA Cup កាលពីយប់មិញ។
ក្នុងការប្រកួតនេះ Rashford ត្រូវបានប្តូរចេញជំនួសដោយកីឡាករ Daniel James នៅនាទីទី ៦៤ បន្ទាប់ពីខ្សែប្រយុទ្ធអង់គ្លេសរូបនេះរងរបួសផ្នែកខាងក្រោយ (ខ្នង) ក្រោយពីប៉ះទងិ្គចគ្នាជាមួយកីឡាករគូប្រជែង Matt Doherty ។
ថ្លែងនៅចប់ការប្រកួតគ្រូបង្វឹកបិសាចក្រហម បានធ្វើការបញ្ជាក់ពីស្ថានភាព Rashford ទៅកាន់ MUTV ថា «គេមានបញ្ហាខ្នង ប៉ុន្តែវាគឺជាបញ្ហាខុសគ្នា។ ឥឡូវយើងមានរឿងប្រឈមមួយទៀត។ ខ្ញុំអាចនិយាយថាយើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន និងព្យាយាមធ្វើឱ្យគេជាសះស្បើយទាន់សម្រាប់ការប្រកួតថ្ងៃអាទិត្យ (ទល់នឹង Liverpool) ប៉ុន្តែខ្ញុំមិនអាចសន្យាបានទេ។ យើងនឹងធ្វើវា» ។
ក្រុមបិសាចក្រហម នឹងត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះហង្សក្រហម Liverpool នាថ្ងៃអាទិត្យ ទី១៩ ខែមករា ដែលជាជំនួបសប្តាហ៍ទី២៣ នៃពានរង្វាន់ Premier League ៕
ចែករំលែកព័តមាននេះ