ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើង​ជើងល្អ​ពេក Chelsea តាម​ទិញ​ខ្សែការពារ​តម្លៃ​៥០​លាន​ផោន​នៅ​អង់គ្លេស

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​យក្ស​នៃ​លី​គ​កំពូល​របស់​អង់គ្លេស Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចុះហត្ថលេខា​ជា​លើក​ទី​១ នៃ​ការ​ផ្លាស់​ប្តូរ​កីឡាករ​នៅ​ខែមករា ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្លិប​យក្ស​នៃ​លី​គ​កំពូល​របស់​អង់គ្លេស Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចុះហត្ថលេខា​ជា​លើក​ទី​១ នៃ​ការ​ផ្លាស់​ប្តូរ​កីឡាករ​នៅ​ខែមករា ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៥០​លាន​ផោន ដើម្បី​ទិញ​យក​មក​លេង​នៅ​ក្លិប​បាន​។ ដោយ​បានឱ្យ​គេ​ខ្ចី​កីឡាករ​២​នាក់​រួច​ទៅ​ហើយ ក្នុង​នោះ​មាន​កីឡាករ​អន្តរជាតិ Danny Drinkwater គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Frank Lampard ចង់​ពង្រឹង​ក្រុម​របស់​លោក ជាមួយនឹង​ការ​ទិញ​កីឡាករ​ថ្មី​។

នេះ​បើ​យោង​តាម Football London ដែល​បាន​រាយការណ៍​ថា ក្រុម​តោ​ខៀវ​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ភាព​អាច​រកបាន​របស់​ខ្សែការពារ Lewis Dunk របស់ Brighton & Hove Albion ។

Dunk កីឡាករសញ្ជាតិ​អង់គ្លេស ​និង​ជា​ប្រធាន​ក្រុម Brighton បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League រហូត​មក​ដល់​រដូវ​កាល​នេះ ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ដំណោះស្រាយ​មួយ​ចំពោះ​ការ​ខ្វះខាត​ផ្នែក​ការពារ​របស់ Chelsea នា​ពេល​បច្ចុប្បន្ន​។

វា​ត្រូវ​បាន​គេ​អះអាង​ថា Seagulls នឹង​មិន​ឈរ​តាម​ផ្លូវ​របស់​កីឡាករ​វ័យ ២៨ ឆ្នាំ​រូប​នេះ​ទេ ប្រសិនបើ​គាត់​ចង់​ចាកចេញ ប៉ុន្តែ​គាត់​ទាមទារ​ប្រាក់​ឈ្នួល​ប្រហែល ៥០​លាន​ផោន​មុន​ពេល​ពិចារណា​លើ​ការ​ផ្តល់​ជូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ