ទម្លាយរឿងពិតគ្រូថ្មីរបស់ Barcelona គឺជាអ្នកគាំទ្រស្លា.ប់រស់របស់តារាឆ្នើម Barce ១រូប
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិប Barcelona បានបណ្តេញលោក Ernesto Valverde ចេញ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិប Barcelona បានបណ្តេញលោក Ernesto Valverde ចេញ…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ក្លិប Barcelona បានបណ្តេញលោក Ernesto Valverde ចេញ ហើយជំនួសគាត់ដោយ Quique Setien ដែលជាអ្នកគាំទ្រស្លាប់រស់របស់កីឡាករជើងខ្លាំង Lionel Messi ។
ក្លិបយក្សកាតាឡាន់បានប្រកាសគ្រូបង្វឹកថ្មីរបស់ពួកគេនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ក្លិបបានសម្រេចចិត្តដេញ Valverde បើទោះបីជាបច្ចុប្បន្នក្រុមនេះកំពុងឈរនៅចំណាត់ថ្នាក់លេខ១ នៅ LaLiga និងបានលើកពានរង្វាន់ចំនួន ៤ ក្នុងពេលយុទ្ធនាការរបស់អតីតគ្រូបង្វឹកអត្តពលកម្ម Bilbao ក៏ដោយ។
គ្រូបង្វឹកថ្មីលោក Quique Setien ដែលជាអ្នកទទួលខុសត្រូវចុងក្រោយរបស់ Real Betis កាលពីពេលមុន បានបង្ហើបពីការកោតសរសើររបស់គាត់ចំពោះ Messi ។ លោកធ្លាប់ប្រាប់ El Pais ដូចដែលបានដកស្រង់សម្តីដោយ Marca ថា៖ «ថ្ងៃមួយត្រូវបានអញ្ជើញដោយ (អតីតអ្នកចាត់ការ Barca) លោក Guardiola ខ្ញុំមានឱកាសមើល Messi ធ្វើការហ្វឹកហាត់ពីចំហៀងនៃទីលាន។ ខ្ញុំបានឡើងទៅជួបគាត់ ហើយខ្ញុំបានសុំឱ្យគាត់លេងបន្តរហូតដល់ខ្ញុំមានអាយុ ៦០ឆ្នាំ យ៉ាងហោចណាស់រហូតដល់ខ្ញុំស្លាប់»។
ឥឡូវនេះពីរបីខែបន្ទាប់ពីគាត់ឈានចូលអាយុ ៦១ឆ្នាំទីបំផុត លោក Setien មានឱកាសធ្វើជាគ្រូបង្វឹក Messi ផ្ទាល់។ គ្រូបង្វឹកជនជាតិអេស្បាញរូបនេះ ក៏ធ្លាប់ត្រូវបានគេសួរផងដែរថាតើប្រធានក្រុមថ្មីរបស់គាត់គឺជាកីឡាករល្អជាងកីឡាករ Diego Maradona និង Pele ដែរឬទេ។
គាត់បានប្រាប់សារព័ត៌មាន Marca ថា៖ «សម្រាប់ខ្ញុំ គឺពិតប្រាកដណាស់ តាមអ្វីដែលខ្ញុំបានឃើញ Messi នាពេលកន្លងមក។ Jahan Cruyff និង Maradona ធ្លាប់ជាកីឡាករខ្លាំងអស្ចារ្យនៅក្នុងជំនាន់របស់ពួកគេ។ ពួកគេបានជះឥទ្ធិពលមកលើខ្ញុំ ពីព្រោះពួកគេបានធ្វើអ្វីដែលអ្នកនឹងមិនអាចធ្វើបាន។ ទោះយ៉ាងណា Messi នៅតែល្អបំផុតរយៈពេលជាង ១០ឆ្នាំហើយ។ ខ្ញុំមិនដឹងថាតើ Pele អាចធ្វើដូច Messi ដែលអាចលេងខ្លាំងបានយូរបែបនេះឬអត់ទេ»៕
ចែករំលែកព័តមាននេះ