ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ ប្រកាស​ផែនការ​ឆ្នាំ​ថ្មី​លើ​សង្វៀន​​ប្រដាល់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​មិន​ក្រោម​២​ឆ្នាំ​ទេ ដែល​កីឡាករ​ជើង​ខ្លាំង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ប៉ុស្តិ៍​លេខ​៥ គង់់ សំបូរ មិនសូវ​សកម្ម​ជាមួយនឹង​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ប៉ុន្មាន​ទេ ពោល​គឺ​ចាប់តាំងពី​លោក​មានមុខ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ក្រៅប្រទេស​។ យ៉ាង​ណាមិញ កីឡាករ​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​មិន​ក្រោម​២​ឆ្នាំ​ទេ ដែល​កីឡាករ​ជើង​ខ្លាំង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ប៉ុស្តិ៍​លេខ​៥ គង់់ សំបូរ មិនសូវ​សកម្ម​ជាមួយនឹង​ការ​ប្រដាល់​នៅ​លើ​សង្វៀន​ប៉ុន្មាន​ទេ ពោល​គឺ​ចាប់តាំងពី​លោក​មានមុខ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​ក្រៅប្រទេស​។ យ៉ាង​ណាមិញ កីឡាករ​រូប​នេះ បាន​អះអាង​ថា ខ្លួន​នឹង​ដាក់​ផែនការ​កសាង​កេរ្តិ៍ឈ្មោះ​ឡើង​វិញ ដើម្បី​ឱ្យ​ឆ្នាំ​២០២០​នេះ អាច​ក្លាយជា​កីឡាករ​ទទួល​ការ​ចាប់អារម្មណ៍​ជា​ថ្មី​។

តាម​រយៈ​ការ​បង្ហាញខ្លួន​លើ​សង្វៀន​លំដាប់ អន្តជាតិ​នៅ​ឆ្នាំ​២០១៩ បន្ទាប់​ពី​ផ្អាក​ការ​ប្រកួត​ជិត​២​ឆ្នាំ​មុន​ផ្លាស់​ទៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ក្នុង ខេត្តសៀមរាប កីឡាករ គង់ សំបូរ ហាក់​បាត់​ទីផ្សារ​​មួយ​សន្ធឹក ។ ប៉ុន្តែ​ឱកាស​បាន​បង្ហាញខ្លួន​ជា​បន្តបន្ទាប់​នៅ​សង្វៀន​ប្រទេស​ថៃ និង​ក្នុង ONE Championship ហាក់​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ ដាក់ចិត្ត​ឡើង​វិញ ដើម្បី​បន្ត​ពង្រឹងស្មារតី និង​ដាក់​ជំហរ​ដណ្តើម​ខ្សែក្រវាត់​ឱ្យ​បាន​មួយ​នៅ ឆ្នាំ​២០២០ ។

គង់ សំបូរ ដែល​ជំនាញ​ទាត់​ឆ្វេង និយាយ​ថា ពេញ​មួយ​ឆ្នាំ​២០២០​នេះ លោក​នឹង​ដាក់​គោលដៅ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​មុន ស្រប​ពេល​ដែល​លោក​ក៏​ចាប់ផ្ដើម​ទទួល​កម្មវិធី​ប្រកួត​ធំ​ៗ នៅ​ឆ្នាំ​២០២០​នេះ​ឡើង​វិញ ។ លោក​និយាយ​ថា លោក​នឹង​សុំ​គ្រូបង្វឹក​របស់​លោក​ឱ្យ​ចាប់ផ្ដើម​ផ្គូផ្គង​លោក​ប្រកួត​ឲ្យ​បាន​ច្រើន ព្រោះ​ការ​ប្រកួត​ច្រើន​ធ្វើ​ឲ្យ​រហ័សរហួន ដើម្បី​កុំឱ្យ​សរសៃសសូង​ក្លាយជា​ស្ទក់ ។

​លោក​បន្ត ថា នៅ​ដើមឆ្នាំ​២០២០​នេះ លោក​ក៏​បាន​ចូល​ប្រកួត​ដណ្ដើម​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥​ផង​ដែរ ទើប​លោក​ចាំបាច់​ត្រូវ​តែ​ខំ​ហ្វឹកហាត់​ឱ្យ​ខ្លាំង​សម្រាប់​ឆ្នាំ​នេះ ។ លោក​ប្រកាស​ដាក់​គោលដៅ​យក​ខ្សែក្រវាត់​នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​នេះ​ឱ្យ​ខាង​តែ​បាន រួម​ជាមួយ​ផែនការ​ទៅ​ប្រកួត​នៅ​លើ​សង្វៀន ONE Championship ដើម្បី​ឱ្យ​សង្វៀន​នេះ ចាប់អារម្មណ៍​ផ្គូផ្គង​លោក​បាន​ប្រកួត​ញឹក​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចិន Zhang Chenlong នៅ​សង្វៀន ONE កាល​ខែកុម្ភៈ ឆ្នាំ ២០១៩​កន្លង​ទៅ​នៅ​ប្រទេស​សិង្ហ​បុរី ទើប​ជា​ហេតុផល​ធ្វើ​ឱ្យ​លោក​ដកខ្លួន​មួយ​រយៈ​។ លោក ថា នៅ​ឆ្នាំ​២០២០​នេះ អ្វី​ដែល​លោក​ចង់បាន​បំផុត​គឺ​ត្រូវ​តែ​ដណ្ដើម​​យក​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​ឱ្យ​ខាង​តែ​បាន​នៅ​ប៉ុស្តិ៍​លេខ​៥ បើ​ទោះ​ជា​មានការ​លើក​ឡើង​ថា ការ​តាំងចិត្ត​នេះ គឺ​មិន​ពិបាក ព្រោះ​លោក​ជា​ជើង​ខ្លាំង និង​ធ្លាប់​ល្បី​ជា​យូរ​មក​ហើយ ។ ប៉ុន្តែ​បើ​លោក​បរាជ័យ ក៏​មាន​ន័យ​ថា​នឹង​បាក់មុខ​មិច​តិច​ទេ ។ កូនសិស្ស​របស់​លោក ជា រិ​ទ្ធ រូប​នេះ​នៅ​បន្ត​ថា ឆ្នាំ​២០២០​ហ្នឹង លោក​ចង់បាន​ខ្សែក្រវាត់​តាមតែ​អាច​ធ្វើ​ទៅ​បាន តែបើ​មិន​បាន ក៏​អាច​នឹង​ខកចិត្ត​ដែរ​។

លោក ជា រិ ទ្ធ គ្រូបង្វឹក​របស់ គង់ សំបូរ បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ថា ឆ្នាំ​ថ្មី​ហ្នឹង​លោក​បាន​ដាក់​ឱ្យ​គង់ សំបូរ ទៅ ប្រកួត​យក​ពាន​នៅ​ប៉ុស្តិ៍​លេខ​៥ ។ ក្នុង​នោះ ក៏​មានការ​ប្រកួត​ខ្សែក្រវាត់​ផ្សេង​ទៀត ដែរ ហើយ​ជា​ពិសេស​លោក​ចង់​ឲ្យ​សំបូរ ប្រកួត Kickboxing បើសិនជា​អាច​កើតឡើង ។

លោក​ថា បើ​ប្រកួត​នៅ​ថៃ លោក​ចង់​ឲ្យ​សំបូរ ប្រកួត​តែ​៥​ដង​អី​ទេ​នៅ​ឆ្នាំ​ខាង​មុខ ព្រោះ​យើង ត្រូវ​សម្រិតសម្រាំង​បន្តិច មិនមែន​ចេះ​តែ​ទៅ ប្រកួត​ប៉ាតណាប៉ាតណី​ទេ ព្រោះ​សង្វៀន​ខ្លះ​ក៏ អត់​មានគុណ​ភាព​ដែរ ។

ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូប​នេះ​បន្ត​ថា បើសិនជា​សង្វៀន​​មើលទៅ​រាង​យ៉ាប់ គឺ​លោក មិន​ឲ្យ​កូនសិស្ស​ទៅ​ប្រកួត​នោះ​ឡើយ ។ ប៉ុន្តែ បច្ចុប្បន្ន លោក​មើលឃើញ​ថា ទីផ្សារ​ប្រកួត នៅ​ម៉ា​ឡេ​ស៊ី ក៏​ខ្លាំង​ដែរ​សម្រាប់​កីឡាករ​ខ្មែរ ដូច្នេះ លោក​ទំនង​ចង់​ឲ្យ​កូនសិស្ស ឬ​កីឡាករ ខ្មែរ​ទៅ​ប្រកួត​នៅ​ម៉ា​ឡេ​ស៊ី​ច្រើន​ជាង ។ លោក ជា រិ ទ្ធ មិន​ត្រឹមតែ​បណ្ដុះបណ្ដាល​ផ្នែក​ក្បាច់គុន នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បណ្ដុះបណ្ដាល​ផ្នែក ស្មារតី​រឹង​មាំ​ដល់​កូនសិស្ស​ទៀត​ផង ពោល ឡើង​ប្រកួត​បើ​ចាញ់ គឺ​ចាញ់​ឲ្យ​ល្អមើល ។

គួរ​រំលឹក​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ នេះ គង់ សំបូរ បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ ប្រទេស​ជា​ច្រើន​ដូច​ជា សង្វៀន Super Champ ប្រទេស​ថៃ​, សង្វៀន Thai Fight និង​ឡើង ប្រកួត​នៅ​សង្វៀន ONE Championship ជាដើម ។ បន្ទាប់​ពី​ចាញ់​ពិន្ទុ​កីឡាករ​ចិន Zhang Chenlong កាល​ខែកុម្ភៈ​នៅ​សង្វៀន ONE Championship សំបូរ បាន​ព្យាយាម ហ្វឹកហាត់​យ៉ាង​ល្អ​ប្រសើរ និង​បំពេញ​ចន្លោះ ខ្វះខាត​បាន​មួយ​ផ្នែក​ធំ ហើយ​ក៏​បន្ត​អភិវឌ្ឍ​ខ្លួន បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​រក​ជោគជ័យ​ក្នុង​ឆ្នាំ ២០២០ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ