មហាសេដ្ឋី​អាហ្វ្រិក​ម្នាក់​ចង់​ជះ​ប្រាក់​២០​ពាន់​លាន​ដុល្លារ​ទិញ​យក​ក្លិប Arsenal


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា មហាសេដ្ឋី​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​ដែល​មាន​ជាងគេ​បំផុត​នៅ​ទ្វីបអាហ្វ្រិក អាច​នឹង​ចូល​ប្រឡូក​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​បាន​បញ្ជាក់​ម្តងទៀត​ថា​គាត់​ចង់​ទិញ​ក្លិប​កាំភ្លើង​ធំ Arsenal​។

អ្នកជំនួញ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Aliko Dangote ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​អ្នកមាន​បំផុត​នៅ​ទ្វីបអាហ្វ្រិក បាន​បើកចំហ​ពី​គោលបំណង​ស្រឡាញ់​ក្លិប​កាំភ្លើង​ធំ Arsenal​។ មហាសេដ្ឋី​វ័យ ៦២​ឆ្នាំ​រូប​នេះ ដែល​ជាប់​នៅ​លំដាប់​លេខ​រៀង​ទី​១៣៦ ក្នុង​តារាង​អ្នកមាន​ជាងគេ​លើ Forbes បាន​គូសបញ្ជាក់​ជា​ថ្មី​ម្តងទៀត​អំពី​ផែនការ​របស់​គាត់​ក្នុង​ការ​ទិញ​យក​ក្លិប Arsenal ដែល​ស្ថិត​នៅ Premier League​។

លោក​បាន​ប្រាប់​ក្នុង​កម្មវិធី The David Rubenstein Show ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Football London​ថា​៖«​វា​គឺជា​ក្រុម​ដែល​ខ្ញុំ​ចង់​ទិញ​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​និយាយ​គឺ​យើង​មាន​គម្រោង​ដែល​មាន​តម្លៃ ២០​ពាន់​លាន​ដុល្លារ ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​ពិតជា​ចង់​ផ្តោតអារម្មណ៍​»​។

លោក​បាន​បន្ត​ថា​៖«​ខ្ញុំ​កំពុង​ព្យាយាម​ប​ង្ហោ​យ​ដៃ​នៅ​ក្នុង​ការ​ស្ថាបនា​ក្រុមហ៊ុន និង ក្រោយ​ពី​រួច​ដៃ​ហើយ ប្រហែលជា​យើង​អាច​ចាត់ការ​នៅ​ក្នុង​ឆ្នាំ​២០២១ នៅ​ក្នុង​រឿង​នេះ​។ ខ្ញុំ​មិន​ទាន់​ទិញ Arsenal នា​ពេល​នេះ​ទេ​។ ខ្ញុំ​នឹង​ទិញ Arsenal ពេល​ខ្ញុំ​បញ្ចប់​គម្រោង​ទាំង​អស់នេះ ព្រោះ​ខ្ញុំ​កំពុង​ព្យាយាម​ឱ្យ​ក្រុមហ៊ុន​សម្រេច​ដល់​កម្រិត​មួយទៀត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក Dangote បាន​និយាយ​អំពី​ផែនការ​របស់​គាត់​សម្រាប់​ក្រុម Arsenal ដោយ​បាន​បង្ហាញ​រួច​ហើយ​នៅ​ឆ្នាំ ២០១៨ ថា​គាត់​ចង់​ទិញ​ក្លិប​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ