ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​អះអាង​ថា កូន​ៗ​មួយ​ចំនួន​បោះ​បង់​ចោល ហើយ​ធ្វើបាប​ម្តាយ​ទៀត (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​និយាយ​ទាំង​អួល​ដើម​.​ក​ឱ្យ​ដឹង​ថា «​ដូច​ពាក្យ​ខ្មែរ​បាន​លើក​ឡើង​ពិត​ជា​មិន​ខុស​មែន​ថា «​ម្តាយ​ម្នាក់ អាច​រកស៊ី​ចិញ្ចឹម​កូន​រស់ បាន​រហូត​ដល់​១០​នាក់ តែ​មិន​ប្រាកដ​ថា កូន​១០​នាក់ អាច​ចិញ្ចឹម​ម្តាយ​ម្នាក់​រស់​នោះ​ទេ​»…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​និយាយ​ទាំង​អួល​ដើម​.​ក​ឱ្យ​ដឹង​ថា «​ដូច​ពាក្យ​ខ្មែរ​បាន​លើក​ឡើង​ពិត​ជា​មិន​ខុស​មែន​ថា «​ម្តាយ​ម្នាក់ អាច​រកស៊ី​ចិញ្ចឹម​កូន​រស់ បាន​រហូត​ដល់​១០​នាក់ តែ​មិន​ប្រាកដ​ថា កូន​១០​នាក់ អាច​ចិញ្ចឹម​ម្តាយ​ម្នាក់​រស់​នោះ​ទេ​» ។

ជាក់ស្តែង​គាត់​បាន​លើក​ឡើង​ទាំង​ទឹកភ្នែក​ហូរ​រហាម​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ថា ៖ «​ជាតិ​នេះ គាត់​ពិតជា​អភ័ព្វ​ខ្លាំង​ណាស់ បើសិនជា​មាន​ជាតិ​ក្រោយ​ពិតប្រាកដ​មែន សូមកុំ​ឱ្យ​ជួប​កម្ម​បែប​​នេះ ខណៈ​រៀប​ការ​ប្តី​ទី​១ បានកូន​រហូត​ដល់​៥​នាក់ ត្រូវ​ប្តី​យក​ប្រាក់​ទៅ​លេងល្បែង និង​លួច​មាន​ស្រី​ថ្មី រួច​វាយ​ធ្វើបាប និង​បោះបង់​ចោល​ឱ្យធ្វើ​ការ​រកស៊ី​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង ។ លុះ​ក្រោយ​មក រៀប​ការ​ជាមួយ​ប្តី​ទី​២ បាន​កូនពៅ​ម្នាក់ ត្រូវ​ប្តី​មាន​ស្រី​បន្ត​ទៀត រត់​ចោល​គាត់​បន្ត​ទៀត ទុក​ឱ្យ​គាត់​រស់នៅ​ថែរក្សា​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង រហូត​ដល់​ធំ​ពេញវ័យ ។

ប្រភព​ដដែល​បន្ត​ថា ស្រាប់តែ កូន​ធំ​ឡើង​ប៉ះ​ចំ​កូន​អកត្តញ្ញូ បន្ទាប់​ពី​គាត់​រៀបចំ​ទុកដាក់​ឱ្យ​មាន​ប្តី​ប្រពន្ធ ស្រាប់តែ​នាំ​គ្នា​វាយដំ​ធ្វើបាប​គាត់ ហើយ​បោះបង់​រូប​គាត់​ចោល ដោយ​ចោទ​គាត់​ថា ជា​មនុស្ស​វិកលចរិត ។

ចំណែក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​អាជ្ញាធរ​ភូមិ ពេល​គាត់​មានរឿង​រ៉ាវ ដោយ​ត្រូវ​អ្នក​ជិតខាង​វាយដំច្រំធាក់​គាត់ បណ្តាល​ឱ្យ​របួស ខណៈ​រូប​គាត់​ទៅ​ប្តឹង ក៏​គេ​មិន​អើពើ​ដោះស្រាយ​ជូន​គាត់​ដែរ​» ។

ហេតុការណ៍​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​រៀបរាប់​ទាំង​ស្រក់​ទឹកភ្នែក ដោយ​ក្តី​អស់សង្ឃឹម​ក្នុង​ជីវិត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ