Aguero ឡើងជើងដូចរន្ទះ​តែ Guardiola ថា​អតីត​កូនក្រុមម្នាក់​នេះ​ល្អ​បំផុត​លើ​លោក


តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ទោះបីជា​បាន​មើល​ខ្សែប្រយុទ្ធ​ឆ្នើម Sergio Aguero បំបែក​កំណត់​ត្រា Premier League ចំនួន​២​ដង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ក៏​ដោយ ក៏​លោក Pep Guardiola គ្រូបង្វឹក​របស់​ក្រុម Manchester City បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ថា Lionel Messi នៅ​តែ​ល្អ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​។

Aguero បាន​ជម្រុញ​ឱ្យ​ក្រុម Man City ទទួល​ជ័យជម្នះ ៦-១ លើ​ក្រុម Aston Villa កាលពី​ថ្ងៃអាទិត្យ​ក្នុង​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​បរទេស​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League និង បំបែក​ឯតទគ្គ​កម្ម​លី​គ​សម្រាប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​បំផុត​ដោយ​កីឡាករ​តែ​ម្នាក់​។

បន្ទាប់​ពី​ការ​ប្រកួត​លោក Guardiola ត្រូវ​បាន​គេ​សួរ​ថា តើ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទី​ន​គឺជា​ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត​ដែល​គាត់​បាន​ធ្វើការ​ជាមួយ​ដែរ​ឬទេ ហើយ​ពេល​នោះ​គាត់​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ។ អតីត​គ្រូបង្វឹក​ក្លឹ​ប FC Barcelona បាន​ឆ្លើយ​ថា​៖«​ល្អ​បំផុត​គឺ Messi» ។ តែ​លោក​ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​កីឡាករ​ឆ្នើម Sergio របស់​គាត់​ដែល​បាន​បំបែក​ឯតទគ្គ​កម្មនា​ពេល​ថ្មី​ៗ​នេះ​។

គ្រូបង្វឹក​ជនជាតិ​អេ​ស្បា​ញ​បាន​បន្ថែម​ទៀត​ថា​៖«​កីឡាករ​ទាំងអស់​នៅ​ក្នុង​បន្ទប់​ប្តូរ​ខោអាវ​បាន​អបអរសាទរ​គាត់ ។ ក្នុង​នាម​ជា​កីឡាករ​បរទេស​ដែល​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​និង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​សម្រាប់​ខ្លួនឯង​។ វា​ជា​កិត្តិយស​មួយ​ដែល​បាន​មក​ទី​នេះ​នៅ​ថ្ងៃ​ដែល​គាត់​សម្រេច​បាន​នូវ​លទ្ធផល​នេះ ហើយ​សង្ឃឹមថា​គាត់​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​នេះ​»៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ