ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ចំនួន​៣

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក ទៀ…

ខេត្តសៀមរាប ៖ ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ដឹកនាំ ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​ចំនួន​៣​គឺ​ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ ធា​រ៉ា ស្នងការ​រង​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ចចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ ស្រុក​ចំនួន​៣​គឺ​ស្រុក​ប្រាសាទបាគង ស្រុក​សូទ្រនិគម ស្រុក​ជីក្រែង ខេត្តសៀមរាប ព្រមទាំង​បាន​កាប់​បំផ្លាញ​បទល្មើស​មួយ​ចំនួន​ចោល និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩​នាក់ ហើយ​នាំ​យក​មក​សួរនាំ​នៅ​ស្នាក់​ការ​ជលផល​ជីក្រែង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នោះ​ដែរ ក្រុមការងារ​បាន​ដកហូត និងធ្វើការ​បំផ្លាញ​ចោល​នូវ​ឧបករណ៍​ល្មើសច្បាប់​ដូច​ជា​អួន​អូស​ចំនួន​៣​វង់​, ក្បាល​បរ​ចំនួន​១៥​គ្រឿង​, កាណូត​ចំនួន​៦​គ្រឿង​, របាំង​សាច់​អួន​ប្រវែង​៥.១៩៦​ម៉ែត្រ​, របាំង​សាច់​ដាយ​ប្រវែង ១៥០​ម៉​ត្រ​, ចំរឹង​ឈើ​ចំនួន​២.៦០០​ដើម និង​បាន​លែង​ត្រី​ចម្រុះ​ចំនួន​៥០​គីឡូក្រាម ។

ដោយឡែក ចំពោះ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​កាប់​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​អស់​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត រួម​ទាំង​មធ្យោបាយ និង​ជនសង្ស័យ​បាន​ប្រគល់​ឲ្យ​ទៅ​ជំនាញ ដើម្បី​អនុវត្តន៍​ទៅ​តាម​នីតិវិធី​ច្បាប់​ស្តី​ពី​ជលផល​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ