ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​សម្រុក​កាត់​ដែក​យក​លក់​ពី​បំណែក​អគារ​រលំ​បាក់ និង​ថា​មាន​ក្លិនស្អុយ

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ អ្នក​ភូមិ​នាំ​គ្នា​សម្រុក​វាយ​បំបែក​បេតុង​ដើម្បី​កាត់​យក​ដែក​លក់​នៅ​កន្លែង​អគារ​រលំ​បាក់ បន្ទាប់​ពី​អាជ្ញាធរ​បិទ​ការ​រុករក​ជន​រង​គ្រោះ​ក្នុង​អគារ​កំពស់​៧​ជាន់​ដែល​បាន​រលំ​​បាក់​ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៣៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​២៣​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើត​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប កាលពី​រសៀល​ថ្ងៃ​ទី​៣…

ខេត្ត​កែប ៖ អ្នក​ភូមិ​នាំ​គ្នា​សម្រុក​វាយ​បំបែក​បេតុង​ដើម្បី​កាត់​យក​ដែក​លក់​នៅ​កន្លែង​អគារ​រលំ​បាក់ បន្ទាប់​ពី​អាជ្ញាធរ​បិទ​ការ​រុករក​ជន​រង​គ្រោះ​ក្នុង​អគារ​កំពស់​៧​ជាន់​ដែល​បាន​រលំ​​បាក់​ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​៣៦​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​២៣​នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើត​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប កាលពី​រសៀល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២០ ​រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០ នេះ​ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​និយាយ​​ថា នៅ​កន្លែង​អគារ​រលំ​បាក់​នៅ​តែ​មាន​ក្លិនស្អុយ​ពេល​ត្រូវ​ភ្លៀង​មួយ​មេ​កាលពី​យប់​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២០​។

ស្ត្រី​ម្នាក់​ជា​អ្នក​ប្រមូល​ដែក​នៅ​អគារ​បាក់​រលំ​បាន​និយាយ​ថា គាត់​មក​ប្រមូល​ដែក​តាម​គេ​ទេ ហើយ​ដំបូង​ឡើយ​គាត់​អត់ទ្រាំ​ស្ទើ​តែ​ពុំ​បាន ដោយសា​តែ​មាន​ក្លិនស្អុយ​ពេក តែ​ក្រោយមក​គាត់​ដូច​ជា​ស៊ាំ​នឹង​ក្លិនស្អុយ​នេះ​។

នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ អ្នក​ភូមិ​ជា​ច្រើន​នៅ​តែ​បន្ត​សម្រុក​ដណ្ដើម​គ្នា​កាត់​យក​ដែក​ពី​បំណែក​បេតុង​អគារ​បាក់​រលំ ហើយ​នៅ​តាម​ដងផ្លូវ​នានា​ជាប់​នឹង​អគារ​បាក់បែក​សំបូរ​ទៅ​ដោយ​សំរាម ជា​ពិសេស​គំនរ​ថ្ម និង​ដុំឥដ្ឋ ព្រមទាំង​សំលៀក​បំពាក់​របស់​ជន​រង​គ្រោះ​នៅ​រាយ​ប៉ាយ​លើ​គំនរ​អគារ​បាក់បែក​មួយ​នេះ ។

គេ​មិន​ទាន់​ឃើញ​មានការ​សំអាត​នៅ​កន្លែង​គំនរ​អគារ​រលំ​បាក់​នេះ​នៅឡើយ​ទេ ​ហើយ​ពាក់​ព​ន្ធ័​នឹង​គំនរ​អគារ​មិន​ទាន់​ត្រូវ​បាន​គេ​សំអាត​នេះ កោះសន្តិភាព​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​អុឹម បញ្ញា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​ដែរ តែ​គ្មាន​អ្នក​លើក​ឡើយ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែមករា នេះ​។

ទោះបីជា​បែប​ណា គេ​ឃើញ​មាន​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​តែងតែ​ដាក់​កម្រងផ្កា និង​សែនព្រេន ដើម្បី​អន្ទង​ហៅ​ព្រលឹង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​នៅ​ក្រោម​គំនរ​អគារ​រលំ​បាក់​មួយ​នេះ​ឱ្យ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ