ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​២​កន្លែង​ផ្សេងគ្នា​ រក​ឃើញ​ជាង​៩​គីឡូក្រាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​កា​រិ​ល័យ​ជំនាញ​ទី​៤​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដឹកនាំ​ដោយ​លោក​ឧត្តម​សេ នី​យ៍​ទោ ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ កាលពី​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កម្លាំង​កា​រិ​ល័យ​ជំនាញ​ទី​៤​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដឹកនាំ​ដោយ​លោក​ឧត្តម​សេ នី​យ៍​ទោ ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ កាលពី​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ ២០២០ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​បាន​ចុះ​សហការ​ជាមួយ​នគរបាល​មូល​ដ្ខា​ន​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ក្រោម​ការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើប​សង្កេត​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២​កន្លែង និង​ចាប់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​ថ្នាំ​ញៀន​បាន​ជាង​៩​គីឡូក្រាម ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា បង្ក្រាប​ចំណុច​ទី​១-​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ សំរោង​ក្រោម សង្កាត់​សំរោង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ចំណុច​ទី​២-​នៅ​ភូមិ​ជ្រាវ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ គឹ​ម វ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ម្នាក់​ទៀត​ឈ្មោះ កែវ សុធា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ។

ចំណែក​វត្ថុ​តាង​ចាប់​យក​រួម​មាន សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់​សរុប​ជាង​៩​គីឡូក្រាម រថយន្ត​២​គ្រឿង ជញ្ជីង​ថ្លឹង​២​គ្រឿង និង​ទូរស័ព្ទ​២​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ