ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រដាល់​ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​ប្រកាស​បន្ត​រដូវ​កាល​ទី​2​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ព្រឹត្តិការណ៍ ប្រដាល់​ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​រដូវ​កាល ទី​១​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ហើយ​ជា ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់ ព្រឹត្តិការណ៍​ប្រដាល់​មួយ​នេះ​បាន​ប្រកាស​បន្ត​រៀបចំ​ការ​ប្រកួត​រដូវ​កាល​ទី​២​ទៀត​នៅ​ក្នុង​សន្និសីទ​សារព័ត៌ មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មក​រា…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ព្រឹត្តិការណ៍ ប្រដាល់​ដំណើរ​ឆ្ពោះទៅ​តាម​ខេត្ត​រដូវ​កាល ទី​១​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ ហើយ​ជា ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដ៏​ច្រើន​លើសលប់ ព្រឹត្តិការណ៍​ប្រដាល់​មួយ​នេះ​បាន​ប្រកាស​បន្ត​រៀបចំ​ការ​ប្រកួត​រដូវ​កាល​ទី​២​ទៀត​នៅ​ក្នុង​សន្និសីទ​សារព័ត៌ មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ មក​រា នៅ ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​។

ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក ហួរ រតនៈ ប្រធាន​ផ្នែក​ទីផ្សារ​របស់​ស្ថានីយ ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិ ការណ៍​ប្រដាល់​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​ក្នុង ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​រដូវ​កាល​ថ្មី​នេះ​ធ្វើ​ឡើង​ដោយ​មាន​កិច្ចសហការ​យ៉ាង​ល្អ​រវាង​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ។

កម្មវិធី​នេះ​បាន​ជ្រើសរើស​សុទ្ធតែ​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​ចំនួន​១៦​នាក់​ប្រកួត​គ្នា​ជា​លក្ខណៈ​ជម្រុះ​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ដូច​ជា​ខេត្តកំពង់ចាម​ធ្វើ​នៅ​ថ្ងៃ​ទី​១៨ មក​រា ខេត្តបាត់ដំបង​ធ្វើ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ហើយ​នៅ​សល់​៨​នាក់​ចុង​ក្រោយ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​គឺ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ​ប្រកួត​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ឬ​ស្សី​កែវ។

អ្នក​ឈ្នះ​លេខ​១​ទទួល​បាន​ពាន​១ ខ្សែក្រវាត់​១​អម​ដោយ​ទឹកប្រាក់​រង្វាន់​រហូត​ដល់​ទៅ​៥០០០​ដុល្លារ ខណៈ​ជើងឯក​រង​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​២០០០​ដុល្លារ ។ ក្រៅពី​ការ​ប្រកួត​រវាង​កីឡាករ​ទាំង​១៦​នាក់​នេះ ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​រវាង​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ជាមួយ​កីឡាករ​ជើង​ខ្លាំង​អន្តរជាតិ​ផង​ដែរ​។

លោក មាន សំ​អុល នាយក​ចាត់ការ​ទូទៅ​របស់​គោ​ជល់​បានឱ្យ​ដឹង​ថា គោលបំណង​សំខាន់​ដែល​ក្រុមហ៊ុន​លោក​រៀបចំ​ឱ្យ​មានការ​ប្រកួត​ដ៏​អស្ចារ្យ​នេះ​ឡើង គឺ​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​វិស័យ​កីឡាប្រដាល់​ដែល​ជា​ក្បាច់គុន​ដូនតា​ខ្មែរ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ខ្លាំង​ឡើង​ថែម​ទៀត ។ មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​ជួយ​បណ្ដុះ​គំនិត​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យ​ងាក​ចេញពី​ការ​ប្រព្រឹត្ត​អំពើ​មិនល្អ​មក​លេង​កីឡា​ជំនួស​វិញ ហើយ​ក៏​ដើម្បី​រួមចំណែក​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ របស់​ពួក​គេ​កាន់តែ​មាន​ភាព​ប្រសើរ​ជាង​មុន​។

លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​ក្រើនរំលឹក​ទៅ​ដល់​កីឡាករ​ប្រដាល់​ទាំងអស់​ត្រូវ​តែ​ប្រឹងប្រែង​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​យ៉ាងណា​ឱ្យ​កម្មវិធី​ប្រកួត​​មានការ​ទាក់ទាញ​និង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ឡើង​ថែម​ទៀត ។ លោក​សង្កត់ធ្ងន់​ថា​កីឡា​ករ​ទាំងអស់​ត្រូវ​តែ​គោរព​វិន័យ​ឱ្យ​បាន មាន​សីលធម៌​ល្អ ឱ្យ​សក្ដិ​សម​ទៅ​នឹង​កីឡាករ​ដែល​ជា​ម្ចាស់​ក្បាច់គុន​ពិតប្រាកដ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ