ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ខ្ចី​ជិះ​ទៅ​បត់ជើង​តូច បន្តិច​ក្រោយមក​ឆោឡោ​មុខ​ផ្សារ​វាល​រេញ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​សុំ​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ពី​​​ម្ចាស់​ថាទៅបត់ជើងតូច​ រួច​ក៏​ជិះ​យក​ទៅ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​វាល​រេញ ក្នុងស្រុក​ព្រៃ​នប់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​សុំ​ខ្ចី​ម៉ូតូ​មួយ​គ្រឿង​ពី​​​ម្ចាស់​ថាទៅបត់ជើងតូច​ រួច​ក៏​ជិះ​យក​ទៅ​បាត់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​ផ្សារ​វាល​រេញ ក្នុងស្រុក​ព្រៃ​នប់ ។

ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១E-៣០២៤​។

សមត្ថកិច្ច​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បាន​បង្ហើប​ប្រាប់​ថា ពិតជា​មាន​ករណី​បាត់​ម៉ូតូ​មួយ​គ្រឿង​នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន តែបើ​តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ថា មិនមែន​ជា​ករណី​លួច​ម៉ូតូ​ទេ គឺ​មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​បាន​មក​សុំ​ខ្ចី​ម៉ូតូ​របស់​គាត់​ដើម្បី​ជិះ​ទៅ​បត់ជើងតូច​បន្តិច ។ ភ្លាម​ៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​អនុញ្ញាត ហើយ​បុរស​នោះ​បាន​ជិះ​ទៅ​បាត់​តែ​ម្តង ដោយ​ម្ចាស់​ម៉ូតូ​មិន​បាន​ស្គាល់​អ្នក​ខ្ចី​ម៉ូតូ​នោះ​ឡើយ ទើប​មានការ​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា រហូត​មក​ដល់​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ ភាគី​ខាង​ម្ចាស់​ម៉ូតូ​រង​គ្រោះ​មិន​ទាន់​មក​ដាក់​ពាក្យបណ្តឹង​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​ស្រុក​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក​ផង​ដែរ ដើម្បី​តាម​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ