ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុ.ត​​ចម្ការ​​ស្វាយ ហើយ​​គំរា.ម​​ដល់ជីវិតទៀត ម្ចាស់​ទ្រាំ​លែ.ង​បាន ​ដាក់​ពាក្យ​ប្តឹង​ឱ្យឃាត់ខ្លួន

2 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​ម្ចាស់​ចម្ការ​ស្វាយ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​បាន​ដុត​ចំការ​និង​គំរាម​ថា​នឹង​សម្លាប់​ម្ចាស់​ថែម​ទៀត​ផង​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រ​ពាំ​ប្រិ​យ៍ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក ភ្នំស្រួច…

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​ជា​ម្ចាស់​ចម្ការ​ស្វាយ ខណៈ​ដែល​ជនសង្ស័យ​ខាងលើ​បាន​ដុត​ចំការ​និង​គំរាម​ថា​នឹង​សម្លាប់​ម្ចាស់​ថែម​ទៀត​ផង​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រ​ពាំ​ប្រិ​យ៍ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា​ជនសង្ស័យ ដែល​ឃាត់ខ្លួន​មានឈ្មោះ ប៉េ​ន បឿន ភេទ ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រ​ពាំ​ប្រិ​យ៍ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្ត កំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ត​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​គឺ​នៅ​វេលា​ម៉ោង ៥​និង​៩​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦ មាន​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ង៉ោ ម៉េ​ង ភេទ ប្រុស អាយុ​៦៩ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដីក្រហម ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ លេខ​ទូរ​ស័ព្ទ​រាយការណ៍​ថា​មាន​ករណី ដុត​ចំការ​ស្វាយ និង គំរាម​សម្លាប់ ស្ថិត​នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច​បាន​បន្ថែម​ថា ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រួច​មក​ដល់​នៅ​វេលា​ម៉ោង ១១​និង​២០​នាទី ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​ចុះ​ទៅ​ដល់ទី​តាំង​កេ​ី​ត​ហេតុ បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១ ឈ្មោះ ប៉េ​ន បឿន ភេទ ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រ​ពាំ​ប្រិ​យ៍ ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​ទៅ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ