ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយឆេះព្រៃ​​នៅអូស្រ្តាលីប៉ះដល់​ពពួក​សត្វ១ពាន់លានក្បាល​

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី៖ ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ​ពិសេស​ក្នុង​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​ និង​រដ្ឋ​វិក​តូ​រី​យ៉ា បាន​បំផ្លាញ​ព្រៃឈើ​ជាង​៥​លាន​ហិ​កតា​រួច​ហើយ ពោល​មាន​ទំហំ​ជិត​២​ដង​នៃ​ផ្ទែ​ដី​ប្រទេស​បែ​ល​ហ្សុ​ិ​ក ​។ ចំណែក​ការ​សិក្សា​មួយ​របស់​អួ​ស្ត្រា​លី​គូ​សបញ្ជាក់​ថា ពពួកសត្វ​ព្រៃ​ប្រមាណ​ជា​៨០០​លាន​ក្បាល​ បាន​ត្រួ​វ​បានងាប់​​ក្នុង​រដ្ឋ​ទាំង​២​នោះ​។…

ប្រទេស​អូស្ត្រាលី៖ ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ​ពិសេស​ក្នុង​រដ្ឋ​នូ​វែ​ល​ហ្គា​ល់​ខាងត្បូង​ និង​រដ្ឋ​វិក​តូ​រី​យ៉ា បាន​បំផ្លាញ​ព្រៃឈើ​ជាង​៥​លាន​ហិ​កតា​រួច​ហើយ ពោល​មាន​ទំហំ​ជិត​២​ដង​នៃ​ផ្ទែ​ដី​ប្រទេស​បែ​ល​ហ្សុ​ិ​ក ​។ ចំណែក​ការ​សិក្សា​មួយ​របស់​អួ​ស្ត្រា​លី​គូ​សបញ្ជាក់​ថា ពពួកសត្វ​ព្រៃ​ប្រមាណ​ជា​៨០០​លាន​ក្បាល​ បាន​ត្រួ​វ​បានងាប់​​ក្នុង​រដ្ឋ​ទាំង​២​នោះ​។ រួច​បើ​និយាយ​ពី​កម្រិត​ជាតិ ពពួកសត្វ​ដែលងាប់ មាន​ដល់​១​ពាន់​លាន​នាក់​។

ចំនួន​នោះ​បាន​មក​ពី​ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​អូស្ត្រាលី​ម្នាក់ នៃ​សាកលវិទ្យាល័យ​សី​ុ​ដ​នី លោក​គ្រី​ស​ឌី​ក​ម៉ា​ន ​។ អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​វាយតម្លៃ​ដោយ​ផ្អែក​លើ របាយការណ៍​១​ក្នុង​ចំណោម​របាយការណ៍​របស់​លោក​កាលពី​ឆ្នា្ំ​២០១៧ ស្ដី​ពី​ការ​បំផ្លាញ​ព្រៃឈើ​ ។

តាម​របាយការណ៍​ទាំងនេះ​ថា សត្វ​១៦០​ក្បាល​រស់​ក្នុង​ផ្ទៃដី​ព្រៃ​១​ហិ​កតា​។ លោក​បន្ត​ថា​នា​សម័យ​កាលនោះ ព្រៃឈើ​ប្រមាណ​ជា​៦៤០.០០០​ហិ​កតា ត្រូវ​ភ្លើង​ឆេះ​ហើយ​ពពួកសត្វ​១០៤​លាន​ក្បាល​ត្រូវ​ងាប់ ​។ លោក​បាន​ធ្វើ​គណនា​ថា បើ​ព្រៃឈើ​៥​លាន​ហិ​កតា​ត្រូវ​ឆេះ ដែល​ស្មើនឹង​ផ្ទៃដី​បែ​ល​ហ្សុ​ិ​ក​ដល់​២​ដង នោះ​ពពួកសត្វ​៨០០​លាន​ក្បាល​ត្រូវ​ងាប់ ​។ លោក​សន្និដ្ឋាន​ថា​ អត្រា​ស្លាប់​របស់​សត្វ​ទាំងនេះ​មាន​ដល់​១០០%៕

អត្ថបទសរសេរ ដោយ