ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​ថា​យន្តហោះ​អ៊ុយ​ក្រែ​ន​ អី​ុ​រ៉​ង់​បា.ញ់​ធ្លាក់

4 ឆ្នាំ មុន

ប្រទេស​អី​ុ​រ៉​ង់ ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក​JUSTIN TRUDEAU​ អះអាង​នា​ថ្ងៃ​ទី​៩​មក​រា​ថា ប្រភព​សើ​ុ​ប​ការណ៍​ជា​ច្រើន ​ក្នុង​នោះ​មាន​ប្រភព​សើ​ុ​ប​ការណ៍​កា​ណា​ដា​ដែរ​គូសបញ្ជាក់​ថា យន្តហោះ​ប៊ូ​អី​ុ​ង​737​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​៨​មក​រា នៅ​ជិត​ទីក្រុង​តេ​ហេ​រ៉​ង់​ត្រូវ​បាញ់​ធ្លាក់​ដោយ​មី​សី​ុ​ល​ដី​-​អាកាស​១​គ្រាប់…

ប្រទេស​អី​ុ​រ៉​ង់ ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក​JUSTIN TRUDEAU​ អះអាង​នា​ថ្ងៃ​ទី​៩​មក​រា​ថា ប្រភព​សើ​ុ​ប​ការណ៍​ជា​ច្រើន ​ក្នុង​នោះ​មាន​ប្រភព​សើ​ុ​ប​ការណ៍​កា​ណា​ដា​ដែរ​គូសបញ្ជាក់​ថា យន្តហោះ​ប៊ូ​អី​ុ​ង​737​ដែល​ធ្លាក់​កាលពី​ថ្ងៃ​ទី​៨​មក​រា នៅ​ជិត​ទីក្រុង​តេ​ហេ​រ៉​ង់​ត្រូវ​បាញ់​ធ្លាក់​ដោយ​មី​សី​ុ​ល​ដី​-​អាកាស​១​គ្រាប់ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​TRUDEAU ថ្លែង​ថា យើង​មាន​ព័ត៌មាន​នានា​ពី​ប្រភព​ជា​ច្រើន​ពិសេស​ប្រភព​នៃ​បណ្ដា​សម្ព័ន្ធមិត្ត​និង​ប្រភព​របស់​ភ្នាក់ងារ​យើង​ផ្ទាល់​ដែល​គូសបញ្ជាក់​ថា យន្តហោះ​នោះ​រង​ការ​បាញ់​មី​សី​ុ​ល​ដី​-​អាកាស​១​គ្រាប់​របស់​អី​ុ​រ៉​ង់​។ លោក​យល់​ថា បណ្ដា​ព័ត៌មាន​ទាំងនេះ​ពង្រឹង​ភាព​ចាំបាច់​នៃ​ការ​សើ​ុ​ប​អង្កេត​ដោយ​សី​ុ​ជម្រៅ​មូ​យ​លើ​រឿង​នោះ​។

គ្រោះ​មហន្តរាយ​នេះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៧៦​នាក់ ក្នុង​នោះ​មាន​ជនជាតិ​កា​ណា​ដា​៦៣​នាក់ កើត​មាន​ក្រោយ​ការ​បាញ់​មី​សី​ុ​ល​របស់​អី​ុ​រ៉​ង់​មក​លើ​មូលដ្ឋាន​យោធា​ទាំងឡាយ​ដែល​ប្រើប្រាស់​ដោយ​កងទ័ព​អា​មេ​រិ​ក​នៅ​អី​ុ​រ៉ា​ក់​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៩​មក​រា ក៏​សម្ដែង​ការ​សង្ស័យ​របស់​លោក លើ​ប្រភព​នៃ​ការ​ធ្លាក់​យន្តហោះ​ប៊ូ​អី​ុ​ង​នេះ ខណៈ​តាម​សារព័ត៌មាន​ជា​ច្រើន​ថា ផ្នែក​សើ​ុ​ប​ការណ៍​អា​មេ​រិ​ក​កាន់តែ​មាន​ការ​ជឿជាក់​ដែល​យន្តហោះ​នោះ​ត្រូវ​បាញ់​ធ្លាក់​ដោយ​ច្រឡំ​។

ចំណែក​អ្នក​ទទួលខុសត្រូវ​អាកាសចរណ៍​សី​ុ​វិល​អី​ុ​រ៉​ង់ កាលពី​ថ្ងៃ​ទី​៩​មក​រា​បាន​បដិសេធ​ថា វា​មិន​អាច​ទៅ​រួច​ទេ ដែល​មានការ​បាញ់​មី​សី​ុ​ល​ច្រឡំ​ត្រូវ​យន្តហោះ​នោះ​ធ្លាក់​។ លោក​អា​លី​អា​បេ​ដ​ហ្សា​ដេ​ហ៍​ថ្លែង​ថា តាម​លក្ខណៈ​វិទ្យាសាស្ត្រ វា​មិន​អាច​ទៅ​រួច​ទេ ដែល​មី​សី​ុ​ល​មួយ​គ្រាប់​ត្រូវ​យន្តហោះ​ធ្លាក់​។

លោក​ក៏​លើក​ដែរ​ពី​ពាក្យ​ចចាមអារ៉ាម​មិន​សម​ហេតុផល​នានា​។ ប្រទេស​កា​ណា​ដា អង់គ្លេស និង​សហរដ្ឋអា​មេរិក​យល់​ថា យន្តហោះ​អ៊ុយ​ក្រែ​ន​ពិត​ណាស់​ត្រូវ​បាញ់​ធ្លាក់​ចៃដន្យ​ដោយ​មី​សី​ុ​ល​ដី​-​អាកាស​១​គ្រាប់​របស់​អី​ុ​រ៉​ង់ ។ គេ​ថា​មាន​ដុំ​ភ្លើង​មួយ ហោះ​ឡើង​ក្នុង​ល្បឿន​ដ៏​លឿន​។ រួច​មាន​វី​ដេ​អូ​មួយ​ថត​ដោយ​សកម្មជន​អី​ុ​រ៉​ង់​ម្នាក់ ហាក់​បង្ហាញ​ពេល​ដែល​យន្តហោះ​អ៊ុយ​ក្រែ​ន​រង​ការ​វាយប្រហារ ដែល​កា​ណា​ដា​និង​អង់គ្លេស​ថា​មី​សី​ុ​ល​១​គ្រាប់​របស់​អី​ុ​រ៉​ង់ ៕

អត្ថបទសរសេរ ដោយ