ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចៀសវាង​សកម្មភាព​ទាំង៤​នេះ​ បើ​ចង់​ក្លាយជា​អ្នកមាន និង​មាន​សុភមង្គល

4 ឆ្នាំ មុន
  • ភ្នំពេញ

សុភមង្គល​មាន​ប្រភព​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស​នីមួយ​ៗ ។ ពេល​ខ្លះ ​វា​មិន​ទាក់ទង​ទៅ​នឹង​ទ្រព្យសម្បត្តិ​ដែល​អ្នកមាន ឬ​តំណែង​ដែល​អ្នក​កាន់​ទេ ។ ផ្ទុយ​មក​វិញ ​វា​អាច​អាស្រ័យ​នឹង​ទស្សនៈ​របស់​អ្នក​ច្រើន​ជាង ។ ដូច្នេះ​ដើម្បី​ក្លាយជា​អ្នកមាន…

សុភមង្គល​មាន​ប្រភព​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស​នីមួយ​ៗ ។ ពេល​ខ្លះ ​វា​មិន​ទាក់ទង​ទៅ​នឹង​ទ្រព្យសម្បត្តិ​ដែល​អ្នកមាន ឬ​តំណែង​ដែល​អ្នក​កាន់​ទេ ។ ផ្ទុយ​មក​វិញ ​វា​អាច​អាស្រ័យ​នឹង​ទស្សនៈ​របស់​អ្នក​ច្រើន​ជាង ។ ដូច្នេះ​ដើម្បី​ក្លាយជា​អ្នកមាន និង​មាន​សុ​មង្គល​អ្នក​ត្រូវ​ឈប់​ធ្វើ​សកម្មភាព​ដូច​តទៅ ​៖

១-ការ​រិះគន់​ខ្លួនឯង​៖
មូលហេតុ​ធំ​ជាងគេ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ​ខ្លួន​មិន​ជោគជ័យ និង​មិន​សប្បាយ​រីករាយ គឺ​មក​ពី​ពួក​គេ​ប្រាប់​ខ្លួនឯង​ម្តង​ហើយ​ម្តងទៀត ​ជា​រៀងរាល់ថ្ងៃ​ថា​ ពួក​គេ​ជា​មនុស្ស​បរាជ័យ ។ ការ​រិះគន់​ខ្លួនឯង​នេះ​ជា​បញ្ហា​ពិតប្រាកដ​មួយ ហើយ​វា​ងាយ​នឹង​កើត​មាន​ឡើង​ជាង​ការ​សរសើរ​ខ្លួនឯង​ទៅ​ទៀត ។

២-រក​មើល​ចំណុច​ខ្វះខាត​មុន​៖
ទោះជា​ការ​ធ្វើ​ដូច្នេះ ​អាច​ជួយ​អ្នក​ក្នុង​ស្ថាន​ការ​មួយ​ចំនួន​ពិតមែន តែ​ក្នុង​ការងារ ឬ​អាជីវកម្ម អ្នក​មិន​គួរ​រក​មើល​តែ​ចំណុច​ខ្វះខាត​មុន​ សម្រាប់​រាល់​កិច្ចការ​ដែល​អ្នក​ត្រូវ​សម្រេច​ទេ ។ ផ្ទុយ​មក​វិញ ​អ្នក​គួរ​ផ្តោត​ស្មារតី​លើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ល្អ និង​រៀនសូត្រ​បន្ថែម​ពី​វា​វិញ ។

៣-កុហក​ពី​ស្ថាន​ការ​ខ្លួនឯង​៖
មិន​ថា​ អ្នកមាន​អារម្មណ៍​យ៉ាងណា​ទេ អ្នក​មិន​គួរ​លាក់​ទុក​អារម្មណ៍​ពិតប្រាកដ​របស់​ខ្លួន​ឡើយ​ព្រោះ​វា​មិន​ជួយ​ឲ្យ​អ្នក​សប្បាយ​រីករាយ​ទេ ។ វិធី​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ណី​នេះ​វិញ គឺ​ការ​រៀន​ទទួលយក​អារម្មណ៍មិនល្អ​របស់​ខ្លួន និង​ព្យាយាម​យល់​ដឹង​បន្ថែម​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​វា​កើតមក និង​ព្យាយាម​រក​ដំណោះស្រាយ​ដើម្បី​ឆ្លងកាត់​វា​ជាដើម ។

៤-ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ជោគជ័យ​ដទៃ ​៖
ការ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នក​ដទៃ​មិន​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​កាន់តែ​ជោគជ័យ​ឡើយ ហើយ​ការ​ធ្វើ​ដូច្នេះ​ ក៏​មិន​មាន​អ្នក​ឈ្នះ​ចាញ់​ដែរ ។ ការ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដទៃ​ប្រៀប​បានជា​ទម្លាប់​សម្រាប់​មនុស្ស​ជា​ច្រើន​លើ​ប្រព័ន្ធ​សង្គម ។

យ៉ាងណា​ក្តី​អ្នកជំនាញ​ប្រាប់​មក​ថា អ្នក​គួរតែ​ទទួលយក​ស្ថាន​ការ​បច្ចុប្បន្ន​នៃ​ជីវិត​របស់​អ្នក ហើយ​ការ​ធ្វើ​ដូច្នេះ​អាច​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​បាន​ឆាប់ ៕ ប្រែ​សម្រួល​ដោយ​៖ ណៃ ដា​លី​ន

អត្ថបទសរសេរ ដោយ