ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែបម្រើឆ្នើមក្លិបយក្ស Real Madrid ថានឹងរៀនពី Pogba បើគេមកចូលរួមជាមួយ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​កំពូល​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Paul Pogba នៅ​តែ​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ Real Madrid…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​កំពូល​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Paul Pogba នៅ​តែ​មាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ Real Madrid ខ្សែបម្រើ​អធិរាជ​ស Federico Valverde ជឿជាក់​ថា រូបគេ​នឹង​រៀនសូត្រ​បាន​ច្រើន​ពី​ម្ចាស់​ពានរង្វាន់ FIFA World Cup 2018​។

ចាប់តាំងពី​បាន​ចូលរួម​ក្នុង​ក្រុម​ដំបូង​របស់ Real កាលពី​ពីរ​ឆ្នាំ​មុន កីឡាករ​អន្តរជាតិ Federico Valverde អាយុ ២១​ឆ្នាំ​របស់​អ៊ុយ​រូ​ហ្គា​យ បាន​បង្កើត​ខ្លួន​ជា​សមាជិក​សំខាន់​នៃ​ក្រុម​ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane នៅ​រដូវ​កាល​នេះ​។

ស្រប​ពេល​នឹង​ទំនាក់ទំនង​របស់ Real Madrid និង Pogba កាន់តែ​ស្អិត​ជាមួយ​គ្នា Valverde មាន​អារម្មណ៍​ថា កីឡាករ​ជនជាតិ​បារាំង ដែល​លេង​បាន​៨​ប្រកួត​តាំងពី​ចាប់ផ្តើម​រដូវ​កាល គឺជា​មនុស្ស​ដែល​គាត់​អាច​រៀន​បាន​ច្រើន​ពី​ចំណេះដឹង​ផ្សេង​។

យោង​តាម​គេហទំព័រ SportsOn កីឡាករ Valverde បាន​និយាយ​ថា​៖ «Pogba មែន​ទេ? ប្រសិនបើ​នៅ​ពេល​អនាគត​គាត់​ត្រូវ​តែ​មក​លេង​នៅ​ទី​នេះ​មែន ខ្ញុំ​នឹង​អាច​រៀន​ពី​គាត់​បាន​ច្រើន​ក្នុង​នាម​ជា​កីឡាករ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Valverde បាន​បង្ហាញខ្លួន​ចំនួន ៤៥​លើក​សម្រាប់ Real ចាប់តាំងពី​បង្ហាញខ្លួន​លើក​ដំបូង​ដោយ​រកបាន ២​គ្រាប់ និង ជួយ​ទាត់ Assist បាន ៣​លើក​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ