Man Utd ចង់បានកីឡាករតម្លៃខ្លួន៦០លានផោនរបស់ Napoli
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយសារតែគ្រូបង្វឹករបស់ Manchester United លោក Ole Gunnar…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយសារតែគ្រូបង្វឹករបស់ Manchester United លោក Ole Gunnar…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ដោយសារតែគ្រូបង្វឹករបស់ Manchester United លោក Ole Gunnar Solskjaer កំពុងតែចង់ងើបមុខពីការលេងមិនសូវបានល្អរបស់ក្លិប កីឡាករសញ្ជាតិន័រវែស Arkadiusz Milik ត្រូវបានគេរាយការណ៍មកថា ក្លាយទៅជាគោលដៅរបស់ Manchester United ក្នុងការទិញយកនៅខែមករានេះ ដែលស្ថិតនៅក្នុងតម្លៃ៦០លានផោន។
យោងតាមការចុះផ្សាយរបស់អង់គ្លេស The Sun បានឱ្យដឹងថា ខ្សែប្រយុទ្ធដែលក្លិបបិសាចក្រហមកំពុងតែចង់ប្រមាញ់យកមកលេងនៅក្នុងក្លិប គឺជាកីឡាករ Arkadiusz Milik។ កីឡាករសញ្ជាតិប៉ូឡូញរូបនេះបានស្ថិតក្នុងទម្រង់ជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅរដូវកាលនេះ សម្រាប់ក្រុមអ៊ីតាលីដោយរកបាន ១០គ្រាប់ក្នុង ១២ប្រកួតចុងក្រោយរបស់គេនៅគ្រប់ការប្រកួតទាំងអស់។
ប៉ុន្តែ អ្វីដែលលោក Solskjaer នៅស្ទាក់ស្ទើរនោះ គឺដោយសារតែ Milik មានបញ្ហារបួស និង មិនបានឡើងលេង៨ប្រកួត។ បិសាចក្រហមហាក់ដូចជាពឹងផ្អែកខ្លាំងលើកីឡាករបារាំង Anthony Martial និងខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ខណៈដែលខ្សែប្រយុទ្ធទាំងពីររូបនេះរកបាន ១៩គ្រាប់ តាំងពីដើមរដូវកាលមក។
មានតែកីឡាករ ៣នាក់ ប៉ុណ្ណោះគឺ Mason Greenwood, Daniel James និង Scott McTominay សុទ្ធសឹងរកបាន ៣គ្រាប់ក្នុងលីគរៀងៗខ្លួន ខណៈដែលមិនមានកីឡាករណារកបានច្រើនជាង ១គ្រាប់នៅ Premier League រហូតមកដល់ពេលនេះ ៕
ចែករំលែកព័តមាននេះ