ឃាត់ខ្លួន​បុរសម្នាក់​តាម​បណ្តឹង​​មួយករណី​


ខេត្ត​ប៉ៃលិន ៖ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូរ​តា​វ៉ៅ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​របស់​ជន​រង​គ្រោះ​ឈ្មោះ មាស ហួយ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ជាប់​ពាក់​ព​ន្ធ័​ករណី​ប្រើ​អំពើ​ហិង្សា និង​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្ដិ​អ្នក​ដទៃ​មួយ​ករណី ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​ផ្លូវ​ចូល​សាលារៀន​ប៉ា​ង​រលឹម ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន ។

ជនសង្ស័យ​ឈ្មោះ ជួប រ៉ា​វី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហ៊ា​ង វិច្ឆិកា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រង​របួស​ចំ​ខ្នង បណ្ដាល​ឱ្យ​មាន​ស្នាម​ហើម​ជាំ​នៅ​ផ្នែក​ខាងក្រោយ និង​ម៉ូតូ​មួយ​គ្រឿង​ខូចខាត​ផ្នែក​ខាង​មុខ​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​នាំ​ខ្លួន​ជនសង្ស័យ​នៅ​វេលា​ម៉ោង ៣​និង​៥៥​នាទី​ថ្ងៃ​ទី​៩ មក​រា ឆ្នាំ​២០២០ ដើម្បី​មក​សួរនាំ​នៅ​អធិការដ្ឋាន ។ ក្រោយ​ការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ហិង្សា និង​វាយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។

ដោយ​មានការ​អនុញ្ញាត​ពី​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ទើប​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ