ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការក្តៅ ឆ្មក់​ចាប់​បាន​៣នាក់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក​៦ នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នៃ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ…

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក​៦ នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នៃ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ និង​ម៉ូតូ​២​គ្រឿង​ផង​ដែរ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ឈាន​ដល់​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ខាងលើ​នេះ គឺ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក​៦ នៃ​ក្រសួងមហាផ្ទៃ បាន​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ដោយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ និង​បន្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នោះ​រួច​មក កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ក​៦ នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ