ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Gerrard ទម្លាយ​មូលហេតុ​ដែល​មិន​ទៅ Bayern និង Real Madrid

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម Steven Gerrard ដែល​ធ្លាប់​លើក​ពានរង្វាន់ UEFA Champions…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា អតីត​ប្រធាន​ក្រុម​ហង្ស​ក្រហម Steven Gerrard ដែល​ធ្លាប់​លើក​ពានរង្វាន់ UEFA Champions League ឆ្នាំ ២០០៥ បាន​បង្ហើប​ពី​មូលហេតុ​ដែល​គាត់​បដិសេធ​ការ​ផ្តល់​ជូន​ពី​ក្លិប​យក្ស​អឺរ៉ុប Bayern Munich និង Real Madrid អំឡុង​អាជីព​របស់​គាត់​។

Gerrard ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​បំផុត​របស់​ក្រុម Liverpool បាន​បង្ហាញ​វត្តមាន​ជាង ៧០០​ប្រកួត​អំឡុង​ពេល ដែល​គាត់​នៅ​ជាមួយ​ក្រុម​ហង្ស​ក្រហម ប៉ុន្តែ​គាត់​អាច​ទទួល​បានការ​ពេញចិត្ត​ពី​ក្រុម Bayern ឬ Real ។

គ្រូបង្វឹក​ក្លិប​អង់គ្លេស Rangers បច្ចុប្បន្ន លោក Gerrard បាន​និយាយ​ជាមួយនឹង​អតីត​មិត្ត​រួម​ក្រុម Jamie Carragher នៅ​លើ​កម្មវិធី Greatest Game Podcast ថា​៖«​ខ្ញុំ​គិត​ថា​ប្រសិនបើ​រឿង​ទាំងអស់​របស់ Chelsea (​ក្នុង​ឆ្នាំ ២០០៥) មិន​បាន​កើតឡើង​ទេ ហើយ​នៅ​ពេល​ដែល Mourinho មក​រក​ខ្ញុំ​ក្នុង​ឆ្នាំ​២០១០ ប្រហែលជា​ខ្ញុំ​ត្រូវ​នៅ​លេង​សម្រាប់ Real Madrid មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ហើយ​»​។

លោក​បាន​បន្ត​ថា​៖«​ស្រមៃ​ថា​នឹង​ទៅ​លេង​ឱ្យ Mourinho នៅ Champions League​។ នោះ​ពិតជា​បទ​ពិសោធ​មិន​គួរ​ឱ្យ​ជឿ​។ ពិត​ណាស់​វា​អាច​នឹង​កើតឡើង ប៉ុន្តែ​វា​មិន​បាន​កើតឡើង​ទេ​។ ជា​ទូទៅ Madrid ចង់អោយ​ខ្ញុំ​កំចាត់ Liverpool ចេញពី​ការ​ប្រជែង​»​។

លោក​បាន​បន្ថែម​ថា​៖«​ពួក​យើង​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយនឹង Bayern Munich​។ អ្នក​អាច​ដឹង​ថា Bayern ធំ​ហើយ​ខ្លាំង​ប៉ុនណា​ហើយ​។ តែ​ក្រោយមក ខ្ញុំ​គិត​ឡើង​វិញ ថា​ខ្ញុំ​គឺជា​កា​ពី​ទែន​របស់ Liverpool​។ ហេតុ​អ្វី​ប្តូរ? ខ្ញុំ​កំពុង​តែ​នៅ​ក្លិប​ធំ​ស្រាប់​ហើយ​។ ចាំបាច់​អី ត្រូវ​មក​ប៉ះពាល់​ដល់​ទំនាក់ទំនង​ខ្ញុំ​ជាមួយនឹង Liverpool»​។

គូរ​បញ្ជាក់​ផង​ដែរ​ថា Gerrard បាន​ចំណាយពេល ១៧ រដូវ​កាល​នៅ​ឯ Anfield ដោយ​ទទួល​បាន​ពានរង្វាន់​កិត្តិយស​មិន​តិច​ជាង ៩ មុន​ពេល​ដែល​គាត់​បាន​ចាប់​អាជីព​ជាមួយ​ក្រុម LA Galaxy៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ